Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរគ្រឿង​ញៀន​ឆ្លងដែន ដកហូតថ្នាំញៀន​ជិត២០គីឡូ និងអាវុធមួយដើម

បានផុស

នៅ

កម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វណ្ណា​រិ​ទ្ធិ អធិការនគរបាល​ក្រុង​បាវិត សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ដកហូតថ្នាំញៀនជិត២០គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីកាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​តាបិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ១.​ឈ្មោះ ឡេ វ៉ាន់ថ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម​)​។​

២.​ឈ្មោះ វ៉ាន់ សុ​ផា អាយុ​២០​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លងដែន​ទៅ​កាន់​ប្រទេស​វៀតណាម​)​។

សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទ​ហេ​រ៉ូ​អ៊ី​ន ទម្ងន់ ៣៥០២​ក្រាម​

-ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ២៩៨៦​ក្រាម​

-ថ្នាំញៀន ប្រភេទ​កេ​តា​មីន ទម្ងន់ ១៣០០០​ក្រាម​(​សរុប​ទម្ងន់ ១៩kg៤៨៨​ក្រាម​)

-អាវុធខ្លី​ធុន K54​ចំនួន​០១​ដើម បង់​០១ គ្រាប់​ចំនួន​០៨​គ្រាប់​

-ម៉ូតូ ០១​គ្រឿង​និង​កាបូប​ធំ សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​០១​។

ជនសង្ស័យនិងវត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម