Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ រកឃើញម្ចាស់ជ័យ​លាភីមហោស្រពចាប៉ីដងវែង ទូទាំងប្រទេសឆ្នាំ​២០២១

បានផុស

នៅ

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​រកឃើញ​ម្ចាស់​ជ័យលាភី​មហោស្រព​ចាប៉ី​ដង​វែង​ទូទាំងប្រទេស​ឆ្នាំ​២០២១​ចំនួន​៣​រូប​ បន្ទាប់ពី​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​មហោស្រព​ចាប៉ីដងវែង​ទូទាំងប្រទេស ឆ្នាំ​២០២១ កាលពី​រសៀល​ថ្ងៃទី​១៧​ ខែតុលា លោក ឈាង ឆដា​ភ័ក្ត្រ​ ប្រធានស្តីទី​នាយក​ដ្ឋា​ន​សិល្បៈ​ទស្សនីយភាព បាន​ឲ្យ​ដឹងថា​ មហោស្រព​ដែលរៀបចំ​តាម​អន​ឡាញ​នេះ​ បានរៀបចំ​ឡើង​មាន៣​វគ្គ​ ក្នុងនោះ​៖ ​វគ្គ​ទី​១​តម្រូវឱ្យ​បេក្ខជន​ផ្ញើ​ស្នាដៃ​វីដេអូ​ដើម្បី​ចូលរួម​ប្រកួត​តាមរយៈ​អនឡាញ​។ ​ដោយមាន​បេក្ខជន​ចំនួន​១៨​រូប​មកពី​១៣​រាជធានី​-ខេត្ត​បានដាក់​ពាក្យ​។​ វគ្គ​ទី​២​ជា​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​រកបាន​បេក្ខជន​ចំនួន​១៥​រូប​ និងវគ្គ​ទី​៣ ​គឺជា​វគ្គ​ផ្តាច់ព្រ័ត្រ មាន​បេក្ខជន​ចំនួន ៥​រូប មក​ប្រ​ឡង​ផ្ទាល់​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដោយ​តម្រូវឱ្យ​ច្រៀង​ជា​គូដោយ​ចាប់ឆ្នោត​រើស​ប្រធានបទ​ដែល​គណៈមេប្រយោគ ផ្តល់ជូន​។​

លោក​បាន​បន្តថា​ ជា​លទ្ធផល​យើង​បាន​រកឃើញ​បេក្ខជន​ជ័យលាភី​ឆ្នើមលេខ​១​បាន​ទៅលើ លោក មូល សុ​ដា មកពី​ខេត្តបន្ទាយមានជ័យ ទទួលបាន​ពានរង្វាន់​ចាប៉ី​មាស អមដោយ​បណ្ណ​ជ័យលាភី និង​ទឹកប្រាក់ ៦​លាន​រៀល​។​

បេក្ខជន​ជ័យលាភី លេខ​២​បាន​ទៅលើលោក សារី សិលា មកពី​ខេត្តព្រៃវែង ទទួលបាន​ពានរង្វាន់​ចាប៉ី​ប្រាក់​អមដោយ​បណ្ណ​ជ័យលាភី និង​ថវិកា​៤​លាន​រៀល​។ ​បេក្ខជន​ជ័យលាភី​លេខ​៣ លោក អ៊ួ​ង សឿន មកពី​ខេត្តពោធិ៍សាត់ ទទួលបាន​ពានរង្វាន់​ចាប៉ី​សំរឹទ្ធ​មួយ អមដោយ​ថវិកា២​លាន​រៀល​។​ បេក្ខជន សាត ​វណ្ណា​មកពី​រាជធានី​ភ្នំពេញ​ទទួល​បានប​ណ្ណ​កិត្តិ​យស អមដោយ​ថវិកា១​លាន​រៀល​។​ បេក្ខជន ម៉ម ភិ​រក្ស មកពី​ខេត្ត​ប៉ៃលិន ទទួលបាន​បណ្ណ​កិត្តិយស អមដោយ​ថវិកា១​លាន​រៀល និង​លោក ហោ ពៅ ជា​បេក្ខជន​កិត្តិយស មកពី​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​បណ្ណ​កិត្តិយសអមដោយ​ថវិកា ១​លាន​រៀល​។​

លោក ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប​ច្ចេក​ទេស​វប្បធម៌ ​និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​មហោស្រព​ចាប៉ីដងវែង​ទូទាំង​ប្រ​ទេស ឆ្នាំ​២០២១ បានលើកឡើង​ថា ​ជា​ប្រវត្តិ​សាវតា នៃ​អង្គ​មហោ​ស្រព​សិល្បៈ​ចាប៉ីដងវែងចាប់ពី​ក្រោយ​ទ​សតវត្ស​ឆ្នាំ​៩០ មកដល់​បច្ចុប្បន្ននេះ គឺជា​លើកទីមួយ​ហើយដែល​អង្គ​ម​ហោ​ស្រព​សិល្បៈ​ចាប៉ីដងវែង ប្រារ​ព​ធ្វើឡើង​តែឯង ហើយ​តាម​លក្ខណៈ​អនឡាញ​ជា​លើកដំបូង ដោយ​ពុំមាន​ទម្រង់​សិល្បៈ អា​យ៉ៃ ខ្សែ​ដៀវ​ខ្សែ​១ និង​និទានរឿង ដែលជា​សិល្បៈ​ប្រភេទ​ប្រជាប្រិយ​ដូចគ្នា​ហើយ​ធ្លាប់បានប្រារព្ធ​ធ្វើ​រួមគ្នា​តាំងពី​ឆ្នាំ​១៩៩១​រហូតមក បាន​ចំនួន​១២​លើក​រួចមកហើយ ដែល​បានរៀបចំ​ដោយ​អង្គភាព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​។​

ក្នុង​ពិធី​បិទ​មហោស្រព លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់លោក​ស្រីបណ្ឌិត សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងថា​ មហោស្រព​ចាប៉ីដងវែង​នេះ ​មិន​គ្រាន់តែ​ជា​វេទិកា​ប្រកួតប្រជែង​យក​ពានរង្វាន់​នោះទេ ប៉ុន្តែ​គឺជា​ទីកន្លែង​ជួបជុំ​សិក្សា​ស្វែងយល់ ចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង​ផងដែរ​។​

ដូចនេះ​គោលដៅ​សំខាន់​នៃ​ការរៀបចំ​មហោស្រព​ចាប៉ីដងវែង​ទូទាំងប្រទេស គឺ​ដើម្បី​ផ្តល់ឱកាស​សិក្សា​លើ​ផ្នែក​ធនធានមនុស្ស និង​បច្ចេកទេស​នៃការសំដែង​សិល្បៈ​ផ្នែក​ចាប៉ី សំដៅ​ពង្រឹងសមត្ថភាព និង​លើក​កម្ពស់​សិល្បៈ​ចាប៉ីដងវែង ដើម្បី​បន្ត​ការពារ ថែរក្សា និង​លើកស្ទួយ​មរតក​វប្បធម៌​អរូបី​មួយ​នេះ​ឲ្យ​បាន​គង់​វង្ស និង​កាន់​តែមានប្រជាប្រិយភាព​នៅក្នុងស្រទាប់​ប្រជាជន​គ្រប់​វ័យ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​។​

លោកមាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ការ​ប្រារព្ធ​មហោស្រព​ចាប៉ីដងវែង​ទូទាំងប្រទេស ឆ្នាំ​២០២១​នេះ​ពិតជា​អាច​ផ្តល់នូវ​សារ​ប្រយោជន៍​កាន់តែច្រើន​ថែមទៀត​សម្រាប់​ជា​បទពិសោធន៍ និង​បានរួម​ចំណែក​ក្នុងការ​ថែរក្សា​ការពារ ពង្រឹង​នូវ​អត្តសញ្ញាណ​ជាតិលើកកម្ពស់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជាតិ សំដៅ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​៕​

អត្ថបទ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៨ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៧ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៣ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម