Connect with us

ព័ត៌មានជាតិ

ក្រុមឆក់ ចេញប្រតិបត្តិការទាំងព្រឹក ឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូ៤គ្រឿង

បានផុស

នៅ

ជនសង្ស័យមួយក្រុម បានចេញ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ទាំង​ព្រឹក​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើ​យ​ព្យាយាម​គេចខ្លួន​រហូត​ទៅដល់​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូចំនួន៤គ្រឿង ដោយឡែក​បក្ខពួកផ្សេងទៀតកំពុងគេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍ នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា ម៉ោង ៩ និង ៤០ នាទី​ព្រឹក​នៅ​ចំណុច​ផ្លូវ​បេតុង​បណ្តោយ​ផ្លូវ​តាំង​កសាង ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ សំ បុណ្យ ពុ​ធ្ធិ​ជ័យ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​ផ្ទះជួល ភូមិ​ក្រាំង​អង្ក្រង ខណ្ឌ​សែន​សុខ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើត​ហេតុ​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ទាំង​២​គ្រឿង ចេញ​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ ពី​ស្ត្រី​ម្នាក់​នៅ​ផ្លូវ​បេតុង​មុខ​វត្ត​តាំង​កសាង ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ព្យាយាម​គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាមៗ។

​សមត្ថកិច្ច​បន្តថា បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះទៅ​បង្ក្រាប​ជនសង្ស័យ​ តែដោយសារ​ពួកគេ​ដឹងខ្លួន​ទាន់​គេចខ្លួន​អស់​និង​រក​ឃើ​ញ​ម៉ូតូ​ចំនួន​២​គ្រឿង ​ដែល​ជនសង្ស័យ​បាន​បន្សល់ទុក​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ហុ​ដា​ឌ្រី​ម ​និង​មួយគ្រឿង​ទៀត​ម៉ាក និ​ច​ធូ ពណ៌​ស។​

​បច្ចុប្បន្ន​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រមូល​វត្ថុតាង​រួមទាំង​ជនសង្ស័យ​ម្នាក់​ ដែល​ឃាត់​បាន​យកមក​សួរ​នាំ​នៅ​ផ្នែក​ជំនាញ នៃ​អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​កសាង​សំណុំរឿង​និង​តាម​វែក​រកមុខ​សញ្ញា​ដែល​នៅ​សេសសល់​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន​៕​

អត្ថបទ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម