Connect with us

ព័ត៌មានជាតិ

ការប្រើប្រាស់កម្មវិធី Oracle Exadata នៅតាមបណ្តាធនាគារជាច្រើន ក្នុងប្រទេសកម្ពុជាមានការកើនឡើង

បានផុស

នៅ

ធនាគារធំៗមួយចំនួននៅកម្ពុជា ដែលកំពុងតែមានការកើនឡើង បាននិងកំពុងងាកមករក​ក្រុមហ៊ុន Oracle Exadata ដើម្បីជួយធ្វើទំនើបកម្មធនធានមូលដ្ឋានទិន្នន័យ Oracle Database របស់ខ្លួន​ដោយ​ទទួលបាន​តម្លៃបន្ថែម​ពី​ទិន្នន័យ កាត់បន្ថយ​ការចំណាយ​ថ្លៃ​ប្រតិបត្តិ​ការសរុប (TCO) និង​បង្កើន​ផលចំណេញ​ពី​ការវិនិយោគ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ​ទាំងនេះ​រួមមាន​៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី (Acleda Bank PLC,) ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ (Cambodia Post Bank PLC) ធនាគារ ហត្ថា ភីអិលស៊ី (Hattha Bank PLC) និង​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត Wing Bank (Cambodia) PLC​។

លោក ជុង ហេង ហាន អនុប្រធាន​ជាន់ខ្ពស់​ផ្នែក Systems & Alliances នៅ JAPAC បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ក្នុង​ពិភពលោក​ដែល​បាន​បង្កើតឡើង និង​មាន​ភាព​លេចធ្លោ​ជាច្រើន​ បាន​និង​កំពុងធ្វើការ​វិនិយោគ​ជា​មួយក្រុម​ហ៊ុន Oracle Exadata ហើយ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ការប្រកួតប្រជែង​នេះ​” ។ “​ជាមួយនឹង​កម្មវិធី Exadata X9M បណ្តា​ធនាគារ​ទាំងឡាយ​អាច​ពង្រឹង​នូវ​មូលដ្ឋាន​ទិន្នន័យ និង​សមាសធាតុ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​ពួកគេ​ឱ្យនៅ​ក្នុង​ប្រព័ន្ធ Exadata Engineered System តែមួយ ហើយ​ទទួលបាន​នូវ​ដំណើរការ​ដ៏​ល្អ​បំផុត និង​សុវត្ថិភាព​ខ្ពស់​ដែល​អាច​បើក​ដំណើរការបាន​ដោយ​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​ ដោយ​ពុំមាន​ផល​រំខាន​ជាមួយនិង​ការចំណាយ​សរុប​លើ​ប្រតិបត្តិការ​អស់​ទាប​ជាង​មុន​” ។

ការវិវត្តន៍​ផ្នែក​ទិន្នន័យ​យ៉ាង​ឆាប់រហ័ស ​រួមជាមួយ​នឹង​ការចាប់​ប្រើ​បច្ចេកវិទ្យា Cloud និង Fintech បាន​បង្កើតឱ្យមាន​ឱកាស​អាជីវកម្ម​ថ្មីៗ​ជាច្រើន​ នៅក្នុង​ទីផ្សារ​ដែល​កំពុងតែ​រីកលូតលាស់ ជាក់ស្តែង​ដូច​ប្រទេស​កម្ពុជា​ជាដើម ដោយ​រាប់បញ្ចូល​ទាំង​ឱកាស​សម្រាប់​ធនាគារ​ដ​ទៃទៀត​ ក្នុងការ​សាកល្បង​ផលិតផល​ថ្មីៗ​បាន​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​កំណើន​មូលដ្ឋាន​អតិថិជន​ឌីជីថល​។ ទោះបីជា​យ៉ាងណាក៏ដោយ វិធីសាស្ត្រ​ដំណើរការ​ទិន្នន័យ​តាមបែបធម្មតា​មិនអាច​រក្សាបាន​នូវ​បរិមាណ ទិន្នន័យ​ដែលមាន​ទំហំ​កាន់តែ​ធំ និង​ល្បឿន​កាន់តែ​ខ្ពស់​បានទេ ដូច្នេះហើយ​ធនាគារ​នានា​កំពុង​ងាក​ទៅរក​ដំណើរការ​ស្វ័យប្រវត្តិកម្ម និង​ការវិភាគ​កម្រិត​ខ្ពស់​តាមរយៈ​ម៉ាស៊ីន​សិក្សា (ML) ដើម្បី​ជំរុញ​ដល់​គោលដៅ​អាជីវកម្ម​របស់​ពួកគេ​។​

Oracle Database ជា​វេទិកា​ដែល​ដំណើរការបាន​លឿន​បំផុត ហើយ​មានតម្លៃ​ដ៏​សមរម្យ​បំផុត​។ វា​មិនមែនជា​រឿង​ដែល​គួរឱ្យភ្ញាក់ផ្អើល​ទេ​ ដែល​បណ្តា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ចំនួន​៩ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​១០ បាន​នឹង​កំពុង​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន Oracle Exadata ដើម្បី​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​ចម្បងៗ​របស់​ពួកគេ និង​ធ្វើការ​វិភាគ​កម្រិត​ខ្ពស់​ទៅលើ​ការងារ​នានា​។ តាមរយៈ​ការឈានទៅរក​ដំណើរការ​ដ៏​ចាំបាច់​ ដែល​ប្រកបដោយ​ថាមពល​របស់ខ្លួន ធនាគារ​ទាំងនោះ​អាច​ប្រើ​ដំណើរការ​ទិន្នន័យ​ស្វ័យប្រវត្តិ​កម្ម​ ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​បាន​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន កែលំអ​ដំណើរការ​ផ្ទៃក្នុង ព​ន្លឿ​ន​ការធ្វើ​ពាណិជ្ជកម្ម ដំណើរការ​ទូទាត់ ការធ្វើផែនការ​មូលធន និង​ការធ្វើ​របាយការណ៍​ដែល​ស្របតាម​ការកំណត់​ពី​ច្បាប់ នៅពេលដែល​មានការ​កាត់បន្ថយ​នូវ​ហានិភ័យ និង​ថ្លៃ​ចំណាយ​។​

ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​ពឹងផ្អែក​ទៅលើ Oracle Exadata៖

លោក ម៉ាច ធែ​រី អនុប្រធាន នាយក ប្រតិបត្តិ និង ជា គណៈ​ប្រធាន នាយក ប្រតិបត្តិ ព័ត៌មាន វិទ្យា​នៅ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា “​យើង​មាន​សាខា​ជាង ២៦៣​ទីតាំង និង​មាន​និ​យោ​ជិ​ក​ចំនួន ១២,០០០​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា ហើយនឹង​បន្ត​ពង្រីក​បណ្តាញ​របស់​យើង​ដោយ​មិនចាំបាច់​ខ្វល់ខ្វាយ​ពី​រឿង​អ្វី​ច្រើន​ទៀត​នោះទេ​។ ការផ្លាស់ប្តូរ​ប្រព័ន្ធ​ស្នូល​នៃ​ធនាគារ​របស់​យើង​ទៅប្រើ​ប្រាស់​វេទិកា Oracle Exadata បានធ្វើឱ្យ​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ​របស់​យើង​បាន​ប្រសើរឡើង​យ៉ាងហោចណាស់​បី​ដង ហើយ​ការធ្វើ​មាត្រដ្ឋាន​របស់​វា​បានអនុញ្ញាត​ឱ្យ​យើង​សង្ខេប​មូលដ្ឋាន​ទិន្នន័យ​ពី​គ្រប់​សាខា​ទាំងនេះ ​មក​រួមបញ្ចូល​ឱ្យ​ក្លាយទៅជា​ទិន្នន័យ​តែមួយ​។ ការកាត់បន្ថយ​នូវ​ភាពស្មុគស្មាញ​នេះ​ បាន​បង្កើន​នូវ​ប្រសិទ្ធភាព​ប្រតិបត្តិការ ហើយ​បាន​ជួយ​ដល់​ពួកយើង​ក្នុង​ការធ្វើ​ទំនើបកម្ម និង​កាត់បន្ថយ​ថ្លៃដើម​សរុប​លើ​ភាពជា​ម្ចាស់​កម្ម​សិទ្ធិ​” ។​

លោក គ្រួច ចាន់ថុល ប្រធាន​ផ្នែក​បច្ចេកទេស​នៅ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​មានប្រសាសន៍ថា “Oracle Exadata បាន​ជួយ​ដល់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រតិបត្តិការ​របស់ខ្លួន​។ ឥឡូវនេះ​យើង​អាចធ្វើ​ឌីជីថល​នីយកម្ម​នូវ​ដំណើរការ​នៃប្រតិបត្តិ​ការសំខាន់ៗ និង​លើកកម្ពស់​បទពិសោធន៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង​សម្រាប់​អតិថិជន ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្សេងៗ​អំពី​កម្រិត​សេវាកម្ម​របស់​យើង​។ តាមរយៈ​ការទទួលបាន​នូវ​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​លឿន​ជាង​មុន នោះ​យើង​អាចធ្វើ​ការសម្រេចចិត្ត​លើ​អាជីវកម្ម​បាន​កាន់តែ​ល្អប្រសើរ​ដោយ​ផ្អែកលើ​ព័ត៌មាន​ដ៏​ជាក់លាក់​។ ពួកយើង​ក៏បាន​កាត់បន្ថយ​នូវ​ភាពយឺតយ៉ាវ ការចំណាយ​ពេលវេលា​ក្នុង​ដំណើរការ​ប្រមូល និង​បម្រុង​ទុក​ទិន្នន័យ ក៏ដូចជា​ទទួល​បានកា​រ​ចំណាយ​ទាប​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ចំណាយ​លើ​ការគ្រប់គ្រង​” ។​

​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​ធនាគារ ហត្ថា ម​.​ក (Hattha Bank PLC) បាន​មានប្រសាសន៍ថា “​តាមរយៈ​មូលដ្ឋាន​ទិន្នន័យ Oracle Exadata ជំនាន់​ចុងក្រោយបង្អស់​នេះ បានធ្វើឱ្យ​ធនាគារ ហត្ថា ម​.​ក (Hattha Bank PLC) អាចបង្កើត​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ​យ៉ាង​សម្បូរបែប​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន​ជាមួយនឹង​លក្ខខណ្ឌ​ដែល​ភាពបត់បែន​ស្របទៅតាម​តម្រូវការ​របស់​ពួកគាត់​និ​មួយៗ​” ។ លោក​បាន​បន្ថែមទៀតថា “​ធនាគារ ហត្ថា ម​.​ក (Hattha Bank PLC) ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ចំនួន​ជាង ១៨០០​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​កំពុង​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​ជិត ៥០០,០០០​គណនី ។ ពួកគេ​ពិតជា​មាន​ភាព​រីករាយ និង​ពេញចិត្ត​ក្នុងការ​ប្រើប្រាស់​នូវ​ផលិតផល និង​សេវាកម្ម​ដែល​ភាពទាន់សម័យ​ជាច្រើន​របស់​យើង ដោយ​ពុំមាន​ការព្រួយបារម្ភ ដែល​នេះ​ក៏​ដោយសារតែ​សមត្ថភាព និង​ភាពបត់បែន​របស់​មូលដ្ឋាន​ទិន្នន័យ Oracle Exadata” ។

លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ​វី​ង បាន​មានប្រសាសន៍ថា​៖ “​ការកាត់បន្ថយ​ហានិភ័យ​នៃ​ភាព​អសកម្ម​មាន​សារៈសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ការខាតបង់​ប្រាក់​ចំណូល និង​ផលប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​នៃ​អាជីវកម្ម​របស់​យើង ជាពិសេស​ចំពោះ​យើង​ក្នុងនាម​ជា​អ្នក​ចំណូល​ថ្មី​ ដែល​កំពុងតែ​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ផ្នែក​ធនាគារពាណិជ្ជ​នេះ​។ នៅ​ធនាគារ វី​ង យើង​ចង់​ធានា​ឲ្យ​បាន​ថា គ្រប់​អតិថិជន​របស់​យើង​អាច​ទទួលបាន​នូវ​បទពិសោធន៍​នៃប្រតិបត្តិ​ការ​ដ៏​រលូន​បំផុត ព្រមទាំង​មាន​សុវត្ថិភាព​ខ្ពស់​គ្រប់ពេលវេលា​។ ខណៈពេលដែល​ ពួកយើង​បាន​និង​កំពុង​ពង្រីក​វត្ត​មាននៅ​ទូទាំងប្រទេស​កម្ពុជា Oracle Exadata ផ្តល់នូវ​ភាពបត់បែន​មួយ ដែល​យើង​ត្រូវការ ​ដើម្បី​ទទួលបាន​ការរីកចម្រើន​នាពេល​អនាគត ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ ក៏ដូចជា​ភាពជឿជាក់​លើ​សេវាកម្ម​ពី​អតិថិជន​របស់​យើង​នោះឡើយ​” ។

មាន​អតិថិជន​រាប់ពាន់នាក់​ នៅ​ជុំវិញ​ពិភពលោក​ ដែល​ប្រើប្រាស់ Oracle Exadata ដើម្បី​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ Oracle Databases ដែលមាន​សារៈសំខាន់​ចំពោះ​អាជីវកម្ម ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ទិន្នន័យ និង​កាត់​បន្ថយថ្លៃ​ចំណាយ​តាមរយៈ Oracle Cloud Infrastructure (OCI) Cloud@Customer និង​ការដាក់​ពង្រាយ​នៅនឹងកន្លែង​។​

គួរ​បញ្ជាក់ថា​ ក្រុមហ៊ុន Oracle ផ្តល់ជូន​នូវ​ឈុត​កម្មវិធី​សមាហរណកម្ម​ ដែលមាន​សុវត្ថិភាព រួម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែលមាន​ស្វ័យភាព​នៅក្នុង​បច្ចេកវិទ្យា Oracle Cloud ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Oracle (NYSE: ORCL) សូម​ចូលទៅ​កាន់​គេហទំព័រ www.oracle.com៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម