ក្រសួងកសិកម្មធ្វើប្រតិភូកម្ម​សេវា​រដ្ឋបាល និងផ្ទេរ​មុខងារ​​មួយចំនួន ទៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងកសិកម្មធ្វើប្រតិភូកម្ម​សេវា​រដ្ឋបាល និងផ្ទេរ​មុខងារ​​មួយចំនួន ទៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន​បើក​សិក្ខាសាលា (​តាម​ប្រព័ន្ធ Zoom) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលានេះ ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ប្រើប្រាស់​​កម្មវិធី​កំណែទម្រង់​វិមជ្ឈការនិង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់​ការណែនាំ​អំពី​គោលការណ៍​សំខាន់ៗ​ក្នុងការផ្តល់​សេវា​រដ្ឋបាល​សម្រាប់​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​ការធ្វើប្រតិភូកម្ម ស្របតាម​គោលការណ៍បែបបទ នីតិវិធី និង​លក្ខខណ្ឌ​ភ្ជាប់​នានា​ដូច​បានកំណត់​ក្នុង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ​ឆ្លើយតប​ទៅនឹង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិ ​ដំណាក់កាល​ទី​២ ឆ្នាំ​២០២១-២០៣០ ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ ​របស់​រាជរដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្ត្រី​បានលើកឡើង​ថា ឆ្លើយតបទៅនឹង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​តាមបែប​ប្រតិភូកម្ម​សេវា​រដ្ឋបាល​មួយចំនួន​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្តរួមមាន៖ ការចេញលិខិតអនុញ្ញាត​ធ្វើ​វារីវប្បកម្ម ការចេញលិខិតអនុញ្ញាត និងវិញ្ញា បនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ (​បសុព្យាបាល​) សេវាកម្ម​ត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​សត្វ និងការប្រមូល​កម្រៃ​សេវា​ត្រួតពិនិត្យ​អនាម័យ​សត្វសាច់ និង​ផលិតផល​សត្វ​នៅ​សត្តឃាតដ្ឋាន “​ប្រភេទ ខ​” សេវា​លើ​ការចេញលិខិតអនុញ្ញាត​លក់ដុំ​លក់រាយ​ថ្នាំ​កសិកម្ម ឬ​ជី​កសិកម្ម ឬ​ចម្រុះ​នូវ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម សេវា​លើ​ដំណើរការឆ្លង​វគ្គ​អប់រំ​សមត្ថភាព​វិជ្ជាជីវៈ​សម្រាប់​អ្នកផ្គត់ផ្គង់​ចែកចាយអ្នក​លក់ដុំ​លក់រាយ និង​ជាពិសេសដើម្បី​ធានា​ការផ្តល់សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​រាជធានី​-​ខេត្តឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលាក្រសួងកសិកម្មនិង​ក្រសួងមហាផ្ទៃបាន​ឯកភាព​ដាក់ចេញ​នូវ​សេចក្តីណែនាំ​អន្តរក្រសួង​លេខ ៣២៧ ស​ណន​. កសក ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ស្តីពី “បែបបទនីតិវិធី និង​លក្ខខណ្ឌ​ភ្ជាប់​នៃ​ការផ្តល់សេវា​រដ្ឋបាល​ក្នុង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនៅ​រដ្ឋបាល​រាជធានី​-​ខេត្ត​”។

​ជាមួយគ្នានេះក្រសួង​ក៏បាន​ផ្ទេរ​មុខងារ​តាមបែបប្រតិភូកម្ម​ប្រគល់​ទៅឱ្យ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ រួមមាន៖ ការងារ​កសិកម្ម ការងារ​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ ការងារ​ព្រៃឈើ ការងារ​ជលផល និង ការផ្តល់សេវា​រដ្ឋបាល​ផ្នែក​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​) ផ្នែក​ផលិតកម្ម និង​បសុព្យាបាល (​វិញ្ញាបនបត្រ​អនាម័យ​សត្វ ផលិតផល​សត្វ និងបសុ ព្យាបាល​) និង​ ផ្នែក​វារីវប្បកម្ម​។ ក្នុងការ​ធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជរដ្ឋាភិបាល​បាន​បង្កើត​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​ដោយ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​កសិកម្ម​ក្រុងស្រុក ខណ្ឌទៅក្នុង​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែលមាន​ការិយាល័យ​ក​សិ​កម្ម ធនធានធម្មជាតិ និង​បរិស្ថាន នៃ​រដ្ឋបាល​ស្រុក និង​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​សហគមន៍​នៃ​រដ្ឋបាល​ក្រុងខណ្ឌ​។ ដោយឡែក សេចក្តីព្រាង​សេចក្តីណែនាំ​អន្តរក្រសួង​ស្តីពី​គោលការណ៍ នីតិវិធី និង​ស្តង់ដារ​សេវា​សម្រាប់​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បាន និងកំពុង​ដំណើរកា​រ​ពិនិត្យ និង​ពិភាក្សា​។​

​ដើម្បី​ធានា​ដល់​ដំណើរការ​នៃ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យ​កាន់​តែមាន​ភាពច្បាស់លាស់ សុ​ក្រឹត្យ និង​ទាន់ពេលវេលា លោក វេង សាខុន បាន​ផ្តល់ជូន​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ជូនទៅ​លេខាធិការដ្ឋាន​ក្រសួងថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ទុកជា​ធាតុ​ចូល​សម្រាប់​ជាមូលដ្ឋានគ្រឹះ ​យកទៅអនុវត្ត​បន្ត ឆ្លើយតប​តាម​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​៕​

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services