Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបំភ្លឺថា គ្មានករណីចងខ្សែភ្លើង កាត់ទទឹងថ្នល់នៅផ្លូវ៩០៧ ដើម្បីប្លន់យកម៉ូតូនោះទេ

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលានេះ បានចេញសេចក្ដីបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសប៊ុកមួយឈ្មោះ Chan Sambok ហើយបានផ្សព្វផ្សាយ​ព័ត៌​មាន​​មិនពិតថា «ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមក្មេងពាលបានចងខ្សែភ្លើងកាត់ទទឹងផ្លូវ៩០៧ ដើម្បីសម្លាប់យកម៉ូតូ» និងមានអ្នកលេងបណ្តាញសង្គមមួយចំនួន យកព័ត៌មាននេះទៅផ្សាយ និងចែករំលែកបន្ត ដោយពុំបានដឹងអំពីរឿងហេតុច្បាស់លាស់។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីនេះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានស្រាវជ្រាវដល់ទីតាំងជាក់ស្តែង នឹងបានបញ្ជាក់ថា តាមពិតមិនមែនជាករណីចងខ្សែភ្លើងកាត់ទទឹងថ្នល់ ប្លន់យកម៉ូតូនោះទេ តែជាប្រភេទខ្សែភ្លើង (ខែ្សអ៊ីនធើណេត) ដែលដាច់ធ្លាក់មួយចំហៀងចុះក្រោមក្បែរផ្លូវ ហើយទីតាំងខាងលើស្ថិតនៅ មុខរោងចក្រអគ្គីសនី ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់មកទៀត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងអញ្ជើញឈ្មោះ ច្រឹង សុមនោ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៧F ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើការបំភ្លឺ និងចង្អុលបង្ហាញកន្លែងកើតហេតុ ដែលជាអ្នកជិះម៉ូតូទាក់ខ្សែភ្លើងផ្ទាល់។

បុរសរូបនេះបានប្រាប់ថា នៅយប់ម៉ោង១ និង០០នាទី កណ្តាលអាធ្រាត្រ រូបខ្លួនបានជិះម៉ូតូម្នាក់ឯង ចេញពីផ្ទះមិត្តភ័ក្ត្រនៅបុរីលឹមឈាងហាក់ ដោយជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវលេខ៩៩ (មិនមែនលេខ៩០៧នោះទេ) ពេលធ្វើដំណើរដល់ចំណុចខាងលើ មានខ្សែភ្លើងមួយសសៃរដែលដាច់ធ្លាក់ពីបង្គោល ធ្លាក់មកក្រោមបានទាក់ក  តែពុំបានដួលម៉ូតូទេ បណ្តាលឲ្យស្នាមនៅនឹងក រួចក៏បានជិះម៉ូតូបន្តទៅផ្ទះទៅទៀត។

តាមការបំភ្លឺរបស់សន្តិសុខឈ្មោះ រស់ គ្រី ភេទប្រុស អាយុ៥២ឆ្នាំ ដែលជាសន្តិសុខយាមរោងចក្រអគ្គីសនី ចម្ងាយពីចំណុចខាងលើប្រហែល ១០ម៉ែត្រ បានប្រាប់ថា ខ្សែភ្លើងនៅចំណុចខាងលើ បានដាច់ធ្លាក់ចុះក្រោមក្បែរផ្លូវ ដោយ​សារឡានដឹកទំនិញ បើកទាក់ដាច់ប្រហែលមួយសប្តាហ៍មកហើយ។ ចំណុចខាងលើ ពុំដែលឃើញមានបទល្មើសអ្វីកើតឡើងនោះទេ ហើយបើមានមនុស្សនៅក្បែរចំណុចខាងលើ ក៏សន្តិសុខប្រាប់ឲ្យចេញដែរ ព្រោះជាកន្លែងហាមឃាត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១៧ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ១៧ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៤៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម