Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលកំពុងនាំពលករ បម្រុងហែលឆ្លងទឹកអូរព្រំដែនចូលប្រទេសថៃ

បានផុស

នៅ

​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១ រសៀល កម្លាំងចម្រុះ​ដែលមាន​ប៉ុស្តិ៍​គីឡូ​១៣កម្លាំង​វរ​:៨១៧ កម្លាំងយោធាផ្នែកសឹករងស្រុក និងកម្លាំងវរ៥៣៣ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការទប់ស្កាត់​នេះ​ បានធ្វើ​ឡើង នៅត្រង់ចំណុច​ភូមិ​អូរ ឃុំសន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយបាន​ឃាត់ខ្លួន​មេខ្យល់ បាន​ចំនួន ២ នាក់ និង​ពលករ​ចំនួន ៥ នាក់ ក្នុងនោះ​ស្រី​៣​នាក់ ខណៈដែល​ពួកគេ​ត្រៀម​ឆ្លង​ទឹកអូរ​ព្រំដែន​ដែល​កំពុង​ជន់​ជោរ​។ មេខ្យល់​ទាំង​២​នាក់​នោះ​គឺ ១.​ឈ្មោះ ពិត ស្រស់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ និង ២.​ឈ្មោះ មឿ​ន វីត ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជន​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំណែក​ពលករ​ទាំង៥នាក់ មាន​ទីលំនៅភូមិអូរ​គគីរ​កណ្តាល ឃុំត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

​បន្ទាប់ពី​ទប់ស្កាត់បាន និង​សាកសួរ​រួចមក កម្លាំងចម្រុះ បាន​ធ្វើកំណត់ហេតុ​រួច​បានប្រគល់​ពលករ​និង​មុខសញ្ញា​(​មេខ្យល់​)​ខាង​លើ​ទៅឲ្យ​ខាង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ចាត់​ការ​បន្ត​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម