Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ​ណែនាំ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ជួយ​មើល​លូ​តាម​ផ្លូវជាតិ​ដែលមាន​សំរាម​កកស្ទះ

បានផុស

នៅ

កំពង់ឆ្នាំង ៖ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​នៅក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ភ្លៀង​បាន​ធ្លាក់​ជាប់​ជា​រៀងរាល់ថ្ងៃ ដែល​បានធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​លិចលង់​មូលដ្ឋាន​និង​ផ្លូវ​នានា​មួយចំនួន​ផងដែរ។

ដោយ​ឡែក នៅក្នុង​ក្រុង​កំពង់ឆ្នាំង​គេ​សង្កេតឃើញ​នៅតាម​ផ្លូវជាតិ​លេខ ៥​និង​នៅតាម​ផ្លូវ​កៅស៊ូ​មួយចំនួន​ក្នុង​ក្រុង ត្រូវបាន​ទឹកភ្លៀង​ជន់​លិច​ធ្វើ​ឲ្យ​ផ្លូវ​ទាំងនោះ ក្លាយជា​ដូច​អូរ​ឬ​ស្ទឹង​ទៅ​ហើយ ដែល​ករណីនេះ​បណ្ដា​ល​មកពី​ការកកស្ទះ​សំរាម​នៅ​មាត់​លូបង្ហូរទឹក​ទៅ​ក្រោម​ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​នឹង​បញ្ហា​នេះដែរ​តើ​ពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​កោះ​អញ្ជើញលោក​មេភូមិ លោក​ចៅ​សង្កា​ត់ និង​លោក​អភិបាលក្រុង​កំពង់ ឆ្នាំង និង​លោក​អភិបាល​គ្រប់​ស្រុក​មក​ប្រជុំ​នៅក្នុង​សាលាខេត្ត ដាក់​វិធាន​ការ​ខាងលើនេះ​ផងដែរ។

​ឯកឧត្តម​អភិបាលខេត្ត​បាន​កំណត់ថា អាជ្ញាធរ​ភូមិ សង្កាត់ និង​ក្រុង​ស្រុក ត្រូវតែ​ម្ចាស់ការ​ក្នុង​ការ​ធ្វើ​អនា​ម័​យ​នៅតាម​ដងផ្លូវ​សាធារណៈ​តាមផ្លូវ​កៅស៊ូ​ក្នុង​ទីប្រជុំជន តាម​មុខផ្ទះ​ប្រជាពលរដ្ឋ និង​ពិសេស​គឺ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ នៅក្នុង​ក្រុង​កំពង់ឆ្នាំង។ ដោយ​ត្រូវ​ណែនាំ​និង​អប់រំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ចូលរួម​ធ្វើ​អនាម័យ​នៅតាម​មុខផ្ទះ មិន​ត្រូវ ឲ្យ​មាន​សំរាម​ហោះហើរ​នៅតាម​ចិញ្ចើម​ផ្លូវ ពិសេស​គឺ​សំរាម​និង​ដី​កក ស្ទះ នៅ​តាម​មាត់​លូបង្ហូរទឹក​ពិ​សេស​នៅតាម​ផ្លូវជាតិ​លេខ​៥​នោះ​ឡើយ។

បើ​មាន​ដី​និង​សំរាម​កកស្ទះ​មាត់​លូ​បង្ហូរទឹក ប្រាកដជា​លិច​ផ្លូវ និង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពិ​បាក​ធ្វើដំណើរ រឿង​លិចលង់​ផ្ទះសំបែង​គឺ​ខ្លួន​យើង គ្រួសារ​យើង​ហ្នឹងហើយ ដែល​មិន​នាំគ្នា​ថែទាំ​ផ្លូវ។ ហើយ​អ្នក​ដែល​ទទួល ខុសត្រូវ​ក្នុង​ការ​មើលថែទាំ​ផ្លូវ​នេះ​គឺ​អាជ្ញាធរ​ឃុំ សង្កាត់ ស្រុក​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត អោយ​កាន់អំណាច​ហ្នឹងហើយ។

ទាក់ទង​នឹង​ការ​ប្រឈម​ក្នុង​បញ្ហា​ខាងលើ​នេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ម្នាក់​បានលើកឡើង​ក្នុង​អង្គ ប្រជុំ​ថា សម្រាប់​សង្កាត់​របស់​គាត់​ប្រជា​ពលរដ្ឋ​មួយចំនួនធំ​ស្រួល​អប់រំ​ណែនាំ​ទេ តែ​រឿង​លំបាក​ខ្លាំង​ជាង គេ​នោះ​គឺ​អស់លោក​មន្ត្រីរាជការ​និង​ក្រុមគ្រួសារ​គាត់​មួយចំនួន​តូច​នោះ​តែម្ដង គឺ​ត្រឹម​ថ្នាក់​ចៅសង្កាត់​គេ​មិន​មើលមុខ​យើង​ទេ​ហើយក៏​មិន​ខ្ចី​ស្ដាប់​យើង​ណែនាំ​ដែរ។ ម្យ៉ាងទៀត​រឿង​ប្រមូល​សំរាម​មិន​អស់​របស់​ក្រុម ហ៊ុន​ដឹក​សំរាម​ក៏​ជា​រឿង​ធ្វើ​ឲ្យ​សំរាម​នៅមុខ​ផ្ទះ ភ្លៀង​ខ្យល់​ធ្លាក់​តាម ផ្លូវ​កកស្ទះ​លូ​ទឹក​នោះ​ដូចគ្នា​ដែរ។

​ឯកឧត្តម​អភិបាលខេត្ត បញ្ជាក់ថា ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​គ្មានអ្វី​ក្រៅពី​អាជ្ញាធរ​យើង មន្ត្រីរាជការ​យើង និង​ប្រជាពលរដ្ឋ​យើង​រួមគ្នា​ធ្វើការ ងារ​ជាមួយគ្នា រួមគ្នា​ទទួលខុសត្រូវ​ទាំងអស់គ្នា ទើប​យើង​ធ្វើ​អ្វីៗ​ទទួលបាន​ជោគជ័យ៕

ដោយ ៖ ឈៀង ​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម