Connect with us

ព័ត៌មានជាតិ

រយៈ​៩​ខែ​ឆ្នាំ​២០២១ មាន​ជនរងគ្រោះ​ដោយសារ​មីន​ស្លាប់ ១០​នាក់​,​របួស​១៨​នាក់​និង​ពិការ​ចំនួន​៦​នាក់

បានផុស

នៅ

ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១ មាន​ជនរងគ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣៤ ករណី ក្នុងចំណោម​ជនរងគ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី សង្គ្រាម​ទាំង ៣៤​នាក់​មាន​ករណី​ស្លាប់​១០​នាក់​,​របួស​១៨​នាក់​និង​ពិការ​ចំនួន ៦​នាក់​។ តួលេខ​នេះ​បង្ហាញ​ពី​ការថយចុះ​៣៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ដែលមាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​រហូតដល់​ទៅ​ចំនួន​៥៥​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ក្នុង​រយៈ ពេល ៩​ខែ ឆ្នាំ២០២១ មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣៤​ករណី។ តួលេខ​នេះ​បង្ហាញ​ពី​ការ​ថយចុះ​៣៨​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច គ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​រហូតដល់​ទៅ​ចំនួន ៥៥​នាក់​។ សម្រាប់​៩ ខែ ឆ្នាំ​២០២១​នេះ​ក្នុងចំណោម​ជនរងគ្រោះ​ដោយ សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំង ៣៤​នាក់​មាន​ករណី​ស្លាប់ ១០​នាក់ របួស ១៨​នាក់ និង​ពិការ​ចំនួន ៦​នាក់​។

លោក ហេង រតនា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​រួមគ្នា​លុបបំបាត់​ការភ័យខ្លាច​និង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ដើម្បី​ប្រែក្លាយ​ទឹក ដី​សុវណ្ណ​ភូមិ​ដ៏​កំសត់​មួយ​នេះ​ប្រកបដោយ​សុខសន្តិភាព​បរិបូណ៌​។

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​២០១៨-២០២៥​បានឱ្យដឹង​ថា ​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​សង្ស័យ​មាន​ផល​ប៉ះពាល់​ដោយសារ​មីន​គ្រាប់បែក​ចង្កោម និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ១.៩៧០ គីឡូម៉ែត្រ​ការ៉េ​ក្នុង​នោះ​ប្រមាណ ៨៧៧ គីឡូម៉ែត្រ​ការ៉េ​ជា​ដី​មាន​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន ៤៩៩ គីឡូ​ម៉ែត​ការ៉េ​ជា​ដី​ប៉ះពាល់ ដោយ​គ្រាប់បែក​ចង្កោម​និង ៣៣៣​គីឡូម៉ែត្រ​ការ៉េ​ជា​ដី​មាន​ផល​ប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ផ្ទៃដី​មាន​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូម៉ែត្រការ៉េ​នេះ​ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ សម្រាប់​បោស​សំអាត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម