Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញស្ថានភាពជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋបានដើរលេងជាច្រើនកន្លែង យើងសង្កេតឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ គឺពុំមានការកើនឡើងនោះទេ ផ្ទុយទៅវិញចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មានិន្នាការថយចុះផងដែរ។ ចំណុចទាំងនេះ ជាការសាកល្បងដ៏ធំ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះបីចំនួនឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ប៉ុន្តែហានិភ័យនៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយកូវីដ គឺជាដំណើរដែលចៀសមិនបាន ព្រោះយើងមិនដឹងថា កូវីដត្រូវចប់នៅពេលណា។ ​​​​ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមនដល់ពេលនេះប្រជាជនជាង ១៣លាន៦សែននាក់ ត្រូវបានចាក់ ​ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតជាង ៨៥% នៃប្រជាជនសរុប ដែលធ្វើឱ្យអ្នក​​ឱ្យអ្នកឆ្លងមួយចំនួនមិនរងភាពធ្ងន់ធ្ងរទេ អ្នកដែលទទួលមរណភាពដោយសារកូវីដភាគច្រើនជាអ្នកមានជំងឺធ្ងន់កាលពីពេលមុន ហើយពួកគាត់មកដល់មន្ទីរពេទ្យគឺមានបញ្ហាធ្ងន់ធ្ងរ។

សូមរង់ចាំ ព័ត៌មានប្រសាសន៍សម្ដេចតេជោជាបន្ត ដែល”កម្ពុជាថ្មី” នឹងធ្វើការផ្សាយជូនបន្ថែមទៀត។

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម