Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ឱ្យបន្តទុកវ៉ាក់សាំងនៅខេត្តដែលបានបញ្ចប់យុទ្ធនាការ និងជំរុញកម្មវិធីចាក់វ៉ាក់សាំងដល់ផ្ទះ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចបាន បញ្ជាឱ្យបន្តទុកវ៉ាក់សាំងកូវីដ១៩ នៅខេត្តដែលបានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង និងជំរុញឱ្យមានកម្មវិធីចាក់វ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋដល់ភូមិ ដល់ផ្ទះ ពិសេសប្រជាពលរដ្ឋដែលមិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមការសង្កេត អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ម្សិលមិញនេះមានចំនួន១២នាក់ ក្នុងនោះមាន៨នាក់ដែលមិនបានចាក់វ៉ាក់សាំង។ ​ជាទូទៅចំនួនអ្នកស្លាប់ដោយសារមិនបានចាក់វ៉ាក់សាំងនេះ គឺជាចំនួនដ៏ធំ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នា ដែលសម្ដេចតេជោសូមស្នើគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាពលរដ្ឋ ​គឺខិតខំដើម្បីទទួលបានវ៉ាក់សាំង ហើយបើទោះជាយើងបានបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅតាមខេត្តមួយចំនួនរួចទៅហើយក៏ដោយ ប៉ុន្តែត្រូវទុកវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋ និងយើងអាចមានកម្មវិធីដើម្បីទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមភូមិ តាមផ្ទះតែម្ដង ក្នុងករណីប្រជាពលរដ្ឋមិនអាចធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងបាន។

ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា ស្ថានភាពមិនមានការឆ្លងថ្មី និងស្លាប់ច្រើនដោយសារជំងឺកូវីដ១៩ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំកាលពី២សប្ដាហ៍កន្លងមកនេះ គឺអាចនិយាយថា វ៉ាក់សាំងគឺជាគ្រឹះការពារយ៉ាងរឹងមាំ សម្រាប់ការពារអាយុជីវិតប្រជាជនយើង កាត់បន្ថយការឆ្លង ហើយបើមានការឆ្លងហើយ ក៏មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ឥឡូវនេះបន្ទាប់ពីចាក់ដូសទី២ ដល់ពេលវេលាដែលត្រូវចាក់ដូសទី៣តាមតំបន់ តាមទីកន្លែងដែលបានចាក់មុនចាក់ក្រោយ ដែលកំពុងធ្វើយុទ្ធនាការនៅរាជធានីភ្នំពេញ ដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ ទៅដូសទី៣ក្នុងរយៈពេលពី៤ ទៅ៦ខែ។

សម្ដេចតេជោ បានបញ្ជាក់ថា គឺជាគុណបុណ្យរបស់កម្ពុជា ដែលមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ តាមរយៈជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសជាមិត្ត ពិសេសគឺ​សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក​ ជប៉ុន អង់គ្លេស និង ខូវ៉ាក់។ ក្នុងនោះកម្ពុជាក៏បានទិញវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងនូវចំនួនច្រើន ដែលមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន ៣៨លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា១៦ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ១៨ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ជីវិតកម្សាន្ដ២៤ នាទី មុន

ម្ចាស់ហាងកាហ្វេ ជប៉ុន ម្នាក់ ត្រូវគេលើកសរសើរថាមានមុខមាត់ដូច V បេះដាក់

ព័ត៌មានជាតិ២៤ នាទី មុន

​កម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ នៅតំបន់មួយចំនួន​

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម