Connect with us

ព័ត៌មានជាតិ

កំណាត់​ផ្លូវ​ជាតិលេខ២ ពី​ព្រំប្រទល់​ស្រុក​កណ្ដាល​ស្ទឹង ​ទៅ​ស្រុក​បាទី នឹង​បិទ​ជាបណ្តោះ​អាសន្ន​នៅ​យប់​នេះ

បានផុស

នៅ

យោង​តាម​ការ​បញ្ជាក់​ពី​លោក ភួ​ន ឈី​ម អភិបាល នៃ​គណៈ​អភិបាល ស្រុក​បាទី ខេត្តតាកែវ និង​ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណ និង​ដឹកជញ្ជូន ក្នុងភូមិ​សាស្ត្រ​ស្រុក​បាទី ក៏មាន​បិទផ្លូវ​ជា​បណ្តោះអាសន្ន ផងដែរ គឺ​ចាប់ពី​ព្រំប្រទល់​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​បាទី ចាប់​២១និង០០ នេះ តទៅ នា​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​។

រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ចាប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់ពី​ព្រំប្រទល់ ខេត្តកណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១។

មូលហេតុ​នៃ​ការ​ផ្អាក​ធ្វើ​ចរាចរណ៍ នេះ គឺ ដោយសារ​មានទឹក​ហៀរ​ចេញពី​បឹង​ទន្លេបាទី​ធ្វើអោយ​លិច​ផ្លូវជាតិ​លេខ​២ ចម្ងាយ​១៥០០​ម៉ែត្រ ក្នុង​ទឹកដី​ឃុំ​ពត់​សរ ។ ដូចនេះ ចរាចរណ៍​ត្រូវ​ផ្អាក​ជា​បណ្ដោះ អាសន្ន សូម​សាធារណ​ជន​មេត្តា​ជ្រាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម