Connect with us

ព័ត៌មានជាតិ

១សប្តាហ៍នេះ គ ជ ប ខេត្តកោះកុង ពុំទទួលបានពាក្យបណ្តឹងណាមួយទេលើការបោះឆ្នោត​

បានផុស

នៅ

លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកោះកុង ឱ្យដឹងថា ១​សប្តាហ៍​មកនេះ​ នៅ​មិនទាន់​ទទួលបាន​ពាក្យបណ្តឹង​តវ៉ា​ពី​បណ្តា​គណបក្សនយោបាយ​ណាមួយ​ទេ​ លើ​ដំណើរការ​ពិនិត្យ និង​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០២១​។​

លោក សេង ណេង ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកោះកុង អះអាង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​ថា តាម​ការវាយតម្លៃ​រួម​៧​ថ្ងៃនេះ​ ក្រុមការងារ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​បង្កើន​កិច្ច​សហការ​គ្នា​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​ដំណើរការ​ត្រួតពិនិត្យ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នៅតាម​ឃុំ​សង្កាត់​ប្រព្រឹត្ត​ទៅដោយ​រលូង​ដូច​តាម​ការគ្រោងទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ណេង បន្ថែមថា ក្រុមការងារ​ពុំទាន់​ទទួលបាន​នូវ​ពាក្យបណ្តឹង​តវ៉ា​ណាមួយ​ទេពី​តំណាង​បណ្តា​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ ដោ​យស​បញ្ជាក់ថា ​បាតុភាព​ការិយាល័យ​បោះឆ្នោត​រក្សា​បាន​សណ្តាប់ធ្នាប់​សន្តិសុខ​រៀបរយ​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ការងារ​។​

គួរ​ជម្រាប​ថា ខេត្តកោះកុង មាន​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​១៩៣​ការិយាល័យ និង​មន្ត្រី​បុគ្គលិក​បម្រើ​ដល់​ការងារ​ស្នូរ​នេះ​សរុប​១០៦​នាក់​។ ដំណើរការ​ត្រួតពិនិត្យ​ប​ញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០២១ ធ្វើឡើង​រយៈពេល​៥០​ថ្ងៃ ពោលគឺ​ចាប់​ថ្ងៃទី​១២​​ ខែតុលា​ដល់ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​។​

១​សប្តាហ៍​នេះ មាន​មនុស្ស​១.២៦៣​នាក់​ហើយ​មក​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​កម្ពុជា​។ ក្នុងនោះ​មាន​អ្នក​ចុះឈ្មោះ​ថ្មី​ចំនួន​៨៣៣​នាក់ អ្នក​ផ្ទេរ​ចូល​ពី​ក្រៅ​ចំនួន​៤១៦​នាក់ អ្នក​ប្តូរ​ការិយាល័យ​១៤​នាក់ អ្នក​ដកសិទ្ធិ​ផ្លាស់ចេញ​ចំនួន​៦៦​នាក់ និង​អ្នក​ផ្ទេរ​ចេញពី​ឃុំ​សង្កាត់​ចំនួន​១៨៧​នាក់​។​

បើតាម​តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកោះកុង ឆ្នាំ​២០២១​នេះ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​មក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ជាង​៤​ពាន់​នាក់​។ ដំណើរការ​បម្រើការ​ពិនិត្យ​ប​ញ្ចី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន ត្បិត​មាន​បញ្ហា​រឿង​អាកាសធាតុ​ខ្លះ​ក៏ដោយ​។

ទោះយ៉ាងណា​គ្រឿង​សម្ភារៈ​បច្ចេកទេស​មួយចំនួន​ចាស់​ខូចខាត ដោយសារតែ​រយៈកាល​បើ​ក​ឱ្យប្រើ​ប្រាស់​តាំងតែ​ពី​ឆ្នាំ​២០១៦​មក​។ រីឯ​សេវា​អី​ធឺ​ណេ​ត ត្រូវបាន​កែសម្រួល​ច្រើនណាស់​បម្រើការ​ងារ​ការ​បោះឆ្នោត​។​

អ្នកស្រី សេង ស្រី​គង់ ជា​ពលរដ្ឋ​សង្កាត់​ដងទង់ និង​យុវជន ផង់ រដ្ឋា ជា​ពលរដ្ឋ​នៅ​សង្កាត់​ស្មាច់មានជ័យ ឱ្យដឹង​ស្រដៀង​គ្នា​ថា ពួកគាត់​ទើបតែ​មក​ចុះឈ្មោះ​បោះឆ្នោត​ដំបូង​ទេ ព្រោះ​កន្លងទៅ​ពុំទាន់​គ្រប់​អាយុ និង​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​

ប្រជាពលរដ្ឋ​ទាំង​២​នាក់ បន្តថា មូលហេតុ​ដែល​ពួកគាត់​មក​ចុះឈ្មោះ​បោះឆ្នោត​នៅពេលនេះ ដោយសារ​យល់ឃើញថា​វា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ជឿជាក់​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ ម្យ៉ាងទៀត​វា​ជាការ​បំពេញ​កាតព្វកិច្ច​មិន​ខ្វះ​បាន​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា​។ ដូច្នេះ​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មិនទាន់​មក​ចុះឈ្មោះ​បោះឆ្នោត​ប្រញាប់​មកកាន់​សាលាឃុំ​សង្កាត់​នៅ​ជិត​លំនៅដ្ឋាន​ឱ្យបាន​គ្រប់ៗ​គ្នា​៕

អត្ថបទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម