Connect with us

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យបន្តហាមការរៀបការ ជប់លៀង និងការជួបជុំលក្ខណៈសាសនា ១២ថ្ងៃទៀត

បានផុស

នៅ

រដ្ឋបាលខេត្តឧត្តរមានជ័យបានហាមប្រាមរាល់ការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំលក្ខណៈសាសនា និងការជួបជុំគ្នាដែលមិនមានការចាំបាច់រយៈពេល១២ថ្ងៃជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែតុលានេះថា ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងពលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តមានជ័យ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

លោក ប៉ែន សុសល្យ បានបន្តថា រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជៈដ្ឋាន និងភោជនីយដ្ឋាននៅតា មសណ្ឋាគារ ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធាការអនាម័យ ដូចជាការរៀបចំដែលអាកុលបាញ់សម្លាប់មេរោគ និងការក្សាកម្លាតសុវត្ថិភាពបុគ្គលដើម ។ល។ ស្របតាមការណែនាំ និងវិធានសុខាភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន។

លោកអភិបាលខេត្តបានបន្តថា ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចជា អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក ហ្គាឌិន រោងភាពយន្ត រោងសម្ដែងសិល្បៈ។

លោកអភិបាលខេត្តបានបន្តទៀតថា ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលខេត្ត នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាព វិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្តបានបន្ថែមថា ក្នុងអំឡុងពេលបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំលក្ខណៈសាសនា និងការជួបជុំគ្នាដែលមិនមានការចាំបាច់ លើកលែងតែចំពោះករណី ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវឹង-១៩ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែង ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពបុគ្គល ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្គេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ ៣.កុំ” របស់សម្តេចនាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្តឧត្ដរមានជ័យបានបន្តថា ក្នុងករណីរកឃើញថាបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្ម រដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា២៨ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ២៩ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម