ស្រុកម៉ាឡៃ ពីតំបន់សមរភូមិ ប្រែក្លាយជា តំបន់សេដ្ឋកិច្ច និងទេសចរណ៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្រុកម៉ាឡៃ ពីតំបន់សមរភូមិ ប្រែក្លាយជា តំបន់សេដ្ឋកិច្ច និងទេសចរណ៍

បានផុស

នៅ

នយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេាជោ ហ៊ុន សែន ជាប្រមុខ បានប្រែក្លាយប្រទេសពោរពេញដោយភាពរីកចម្រើន និងអភិវឌ្ឍន៍។ ក្នុងនោះស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាទឹកដីជាយដែនជាអតីកតំបន់សង្គ្រាម ដែលមានផ្ទៃដីភាគច្រើនគ្រប់ទៅដណ្ដប់ទៅដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏មានភាពរីកចម្រើនប្រែក្លាយមុខមាត់ថ្មីទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងពលរដ្ឋមានជីវភាពល្អប្រសើរ តាមរយៈក្រុមហ៊ុនជាច្រើនបានបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៉ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ តំបន់នេះឱ្យកាន់តែរីកចម្រើន ដោយបង្កើនការងារក្នុងស្រុក តាមរយៈការវិនោយោគបង្កើតរោងចក្រចំនួន ៤ និងបង្កើតតំបន់កម្សាន្តមាន កាស៊ីណូ កន្លែងវាយកូនហ្គោល ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកស្រីអគ្គនាយកាក្រុមហ៊ុន ប៉ាងណាគ្រី បានឱ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី១៩ ខែតុលានេះថា នេះជាឱកាសដ៏ល្អ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍបណ្តើៗលើគម្រោងផ្សេងៗ និងមានការពុះដីល្វែង ចំនួនជាង ២០០ហិកតា សម្រាប់ប្រជាពលរដ្ឋក្រីក្រមានទីជម្រក ដោយក្រុមហ៊ុនឱ្យបង់រំលស់ ក្នុងដី១ល្វែង ទំហំ៥ម៉ែត្រ គុណ ២០ម៉ែត្រ ក្នុងតម្លៃ ១.៩០០ ដុល្លារ ហើយចំពោះអ្នកដែលចង់បង់រំលស់ ក្នុងមួយខែត្រឹមតែ ១០ ម៉ឺនរៀលប៉ុណ្ណោះ។ ចំពោះដីដែលលក់បាន ក្រុមហ៊ុនចំណាយ ២០%ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដូចជាគ្រឿងបរិក្ខាថ្នាំពេទ្យជាដើម។

លោកស្រីអគ្គនាយិកាបានបន្តឲ្យដឹងទៀតថា សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលបានបង់រំលស់ ឬទិញដីមករស់នៅ ពួកគាត់មានការងារធ្វើស្រាប់ ដោយមិនបាច់ចំណាកស្រុកទៅកាន់ប្រទេសជិតខាងនោះឡើយ។ ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយអភិវឌ្ឍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។

លោកស្រីអគ្គនាយិកា ក្រុមហ៊ុន ប៉ាងណាគ្រី មានប្រសាសន៍បន្តថា ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុនបានសាងសង់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិត និងបានកម្រៃខ្ពស់។

មួយវិញទៀតដើម្បីទាក់ទាញបរទេសមកវិនិយោគទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ក្រុមហ៊ុននឹងសាងសង់ផ្សាររួចពន្ធដើម្បីឱ្យខាងប្រជាពលរដ្ឋថៃយកទំនិញមកលក់ក្នុងតម្លៃថោក ជាការសម្រួលជីវភាពប្រជាពលរដ្ឋកម្ពុជានៅតំបន់ជាយដែននេះផងដែរ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

នយោបាយ១០ ម៉ោង មុន

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services