Connect with us

ព័ត៌មានជាតិ

៥ សំនួរ​ក្តៅជួប​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជុំវិញ​ការ​កើន​ឡើង​តម្លៃ​សាំង

បានផុស

នៅ

ខណៈ​តម្លៃ​ប្រេង​សាំង​បាន​ហក់​ឡើង​វិញ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​​ប្រជាពលរដ្ឋ​លើ​ការ​​ចំណាយ​ច្រើន​ថែម​ទៀត ក្នុងពេល​​ស្ថានភាព​វិបត្តិ​កូវីដ។ រដ្ឋាភិបាលប្រុងប្រៀប​បើក​​បើក​សេដ្ឋកិច្ច​ឡើងវិញ ដែល​រុញ​ឲ្យ​មាន​​ដំណើរការ​អាជីវកម្ម និង​ផលិតកម្ម។ ប៉ុន្តែ​តើ​ការ​ហក់​ឡើង​តម្លៃ​ប្រេង​នៅ​ពេល​នេះ​ នឹង​មាន​ឥទ្ធិពល​យ៉ាងណា ហើយ​រដ្ឋាភិបាល​មាន​ចំណាត់​ការ​ឆ្លើយតបបែប​ណា​ដែរ?

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ឆ្លើយតប​ការ​សាកសួរកម្ពុជាថ្មី​ ជុំវិញ​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ។

ឯកឧត្តម​ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី៖ តើ​មានមូលហេតុអ្វី បាន​ជា​តម្លៃ​ប្រេង​បាន​ហក់​ឡើង​វិញ​នៅ​ពេលនេះ?

ប៉ែន សុវិជាតិ៖ ប្រទេស​យើង​ជា​ប្រទេស​នាំ​ចូល​ប្រេង មិន​មែន​ប្រទេស​ផលិត​ប្រេង​នោះ​ទេ។ ដូច្នេះ​បើ​ថ្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ឡើង​ថ្លៃ វា​ច្បាស់​ណាស់​នឹង​ជះ​ឥទ្ធិពល​លើ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស។ តម្លៃ​ប្រេង​ (ប្រេង​ដែល​ប្រើប្រាស់​បាន​តែម្តង) បានហក់​ឡើង​ជិត ៩៩ ដុល្លារ​ក្នុង​មួយ​ប៉ារែល ខណៈ​​មុន​នេះ​តម្លៃ​ត្រឹម​តែ​ជាង ៨៨ បា៉រែលប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល។ ការ​កើន​ឡើង​ថ្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​នេះ​ហើយ ជា​មូលហេតុ​ឲ្យ​តម្លៃ​លក់ប្រេង​បានហក់ឡើង​។

កម្ពុជា​ថ្មី៖ បើ​តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើង​វិញ តើ​រដ្ឋាភិបាល​បាន​ឆ្លើយតប​បែប​ណា​ដែរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ?

ប៉ែន សុវិជាតិ៖ ​កន្លង​ទៅ​ដើម្បី​ទប់​តម្លៃ​ប្រេង​កុំឲ្យ​ឡើង​ហួស​ហេតុ​ពេក រដ្ឋាភិបាល​តាម​រយៈ​អន្តរក្រសួង​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នាំ​ចូល​ប្រេង ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​មិន​ឲ្យ​ឡើង​ថ្លៃ​ហួស​ហេតុ រួម​ទាំង​ការ​ឧបត្ថម្ភ​ធនមួយ​ចំនួន​។ ជាមួយ​គ្នា​នេះ​​បើ​មើល​តម្លៃ​ប្រេង​បច្ចុប្បន្ន​មិន​ទាន់​ហក់​ឡើង​ខ្លាំង ដូច​កាល​រយៈកាល​​មុន​ផ្ទុះ​វិបត្តិ​កូវីដ​នោះ​ទេ។ តម្លៃ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​អាច​ទប់ទល់​បាន ដោយសារ​ឥទ្ធិពល​ពី​តម្លៃ​ប្រេង​អន្តរជាតិ។ តែ​បើ​តម្លៃ​ប្រេង​ហ្នឹង​ប្រែប្រួល​យ៉ាង​ដូចម្តេច រដ្ឋាភិបាល​នឹង​ចាប់​វិធានការ​ឆ្លើយតប ហើយ​រដ្ឋាភិបាល​ក៏​មិន​ព្រងើយ​កន្តើយ ព្រោះ​ប្រេង​សាំង​ជា​ទំនិញ​យុទ្ធសាស្រ្ត​ចាំបាច់​សម្រាប់បម្រើ​​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

កម្ពុជា​ថ្មី​៖ នៅ​ពេល​តម្លៃ​ប្រេង​ហក់​ឡើង​អីចឹង គ្រោងការ​ដែល​រដ្ឋាភិបាល​នឹង​ដំណើរការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​អាច​រង​ផល​ប៉ះពាល់​យ៉ាង​ណា​ដែរ?

ប៉ែន សុវិជាតិ៖ ប្រាកដ​ណាស់​វា​នឹង​មាន​ផល​ប៉ះពាល់ ប៉ុន្តែ​វា​នឹង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ប្រទេស​ផលិត​ប្រេ​ង​នឹង​បង្កើត​ខ្សែ​សង្វាក់ផលិតកម្ម​​ស្រប​តាម​​តម្រូវការ​ប្រើប្រាស់​។ ការ​បើក​ដំណើរ​ឡើង​វិញ ការ​បើក​ប្រទេស​ព្រម​គ្នា​លើ​ពិភពលោក ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ច្រើន​។ ប៉ុន្តែ​មិន​យូរ​នោះ​ទេ ប្រទេស​ផលិត​ប្រេង​នឹង​បង្កើន​ការ​ផលិត ដែល​នឹង​រុញ​ឲ្យ​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​វិញ នាំ​ឲ្យ​តម្លៃ​នឹង​​វិល​មក​រក​ស្ថិរភាព​ឡើង​វិញ។ ជា​បណ្តោះអាសន្ន​វា​នឹង​ប៉ះពាល់ តែ​មិន​យូរ​នោះទេ ស្ថានភាព​នឹង​វិល​មក​ធម្មតា​ទេ​វិញ។

កម្ពុជា​ថ្មី៖ បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម ថៃ ឡាវ តើ​តម្លៃ​ប្រេង​តាម​ប្រទេស​ទាំង​នោះ​មានភាព​ខុស​គ្នា​យ៉ាង​ណា​ខ្លះ?

ប៉ែន សុវិជាតិ៖ ទាក់ទង​តម្លៃ​ប្រេង​សាំង​នៅ​ប្រទេស​ជិតខាង យើង​មិន​អាច​ប្រៀប​ធៀប​គ្នា​នោះ​ទេ។ ដូចជា​ថៃ និង​វៀតណាម ទន្ទឹម​ការ​នាំ​ចូលប្រេង​ប្រទេស​ទាំង​នោះ​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ដោយ​ផ្ទាល់ មាន​រោងចក្រ​កែច្នៃ មាន​ទីតាំង​ផលិតកម្ម ដែល​អាច​ជួយ​សម្រួល​ការប្រើប្រាស់​និង​ការ​លក់​ចេញ។ កម្ពុជា​មិន​ទាន់​មាន​រោងចក្រ​ផលិត​ប្រេង​នៅ​ឡើយ ទើប​បោះជំហាន​រុករក​ប្រេង ហើយ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​យូរ​បន្ត​ទៀត។

កម្ពុជាថ្មី៖ តើ​ឯកឧត្តម​មាន​សារ​យ៉ាងណា​ខ្លះ ចំពោះពលរដ្ឋ​ដែលមានការ​ព្រួយ​បារម្ភ​ពី​បញ្ហា​តម្លៃប្រេង​សាំង​នេះ?

ប៉ែន សុវិជាតិ៖ កម្រិត​ការ​ឡើង​ថ្លៃ​នេះ​មិន​ទាន់​ហក់​ឡើង​ខ្លាំង ដូច​កាល​​មុន​នៅ​ឡើយទេ​​។ យ៉ាង​ណា​​រដ្ឋាភិបាល​នៅ​តែ​បន្ត​តាមដាន​ពិនិត្យ​យ៉ាងយកចិត្តទុកដាក់ និង​ត្រៀម​ខ្លួន​ឆ្លើយតប​បន្ទាន់ ដើម្បី​កុំ​កម្រិត​ឡើង​ថ្លៃ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ។ ចាំ​មើល​ត​ទៅ​ទៀត តើតម្លៃ​ប្រេង​សាំង​នៅ​អន្តរជាតិ​មាន​ការ​វិវឌ្ឍ​បែប​ណា រដ្ឋាភិបាល​នឹង​​ឆ្លើយតប ពីព្រោះ​ប្រេង​​ជា​ទំនិញ​ចាំ​បាច់ ដូច្នេះ​រដ្ឋាភិបាល​មិន​ព្រងើយ​កណ្តើយ​បញ្ហា​នេះ​ទេ។ អីចឹង កុំ​មាន​ការ​ព្រួយ​បារម្ភ​ ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាមសភាព​ជាក់ស្តែង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៨ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា២៩ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៣១ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម