Connect with us

ព័ត៌មានជាតិ

ដោយសារគេចពីរថយន្ដមួយគ្រឿង ធ្វើឲ្យរថយន្ដក្រឡុកស៊ីម៉ងត៍ក្រឡាប់ផ្ងារជើងលើ​សួន

បានផុស

នៅ

បុរស​ម្នាក់​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀតឡើងលើ​ខឿន​សួន​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​ម្ខាង​រង​ការខូចខាត សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១និង៣០នាទី​ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែតុលា ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយមហាវិថីវិមាន​ឈ្នះ ឈ្នះ ជិត​​វត្ត​ភ្នៀ​ត ក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹក​ស៊ីម៉ងត៍ មួយគ្រឿង​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-8115​ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​បានគេច​ពី​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ឡើងលើ​ខឿន​សួន​ចែក​ទ្រូងផ្លូវ​ជាច្រើន​ម៉ែត្រ​ រួច​ក្រឡាប់​ផ្ងារ​ជើង​ម្ខាង បណ្ដាល​ឲ្យខូច​ខាតសួន​​អស់​ជាច្រើន​ម៉ែត្រ និង​ខឿន​សួន​បាក់បែក​អស់​ជាច្រើន​កង់ ចំណែក​រថយន្ដ​រង​ការខូចខាត។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ និងទំនាក់នងសមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៩ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា៣០ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៣២ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម