Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ បន្តលាងសម្អាតផ្លូវសំខាន់ៗ២ខ្សែ ដើម្បីសោភ័ណភាពដងផ្លូវ

បានផុស

នៅ

នៅវេលា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ សហការ​ជាមួយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​លាង​សម្អាតផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងមូលដ្ឋាន ដើម្បីសោភ័ណភាព និងបរិស្ថានស្អាតលើដងផ្លូវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្លូវ​សំខាន់​ទាំង​២​ខ្សែ​ ដែល​អាជ្ញាធរ​ចុះ​ធ្វើ​ការលាង​សម្អាត គឺ ១.​តាម​បណ្តោយ​មហាវិថី សម្តេចតេ​ជោ (​ផ្លូវ៦០​ម៉ែត្រ​)​ចាប់ពី​ចំណុច​ស្ពានថ្ម ព្រំប្រទល់​ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ទី​២. មហាវិថី លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន​នាង (​ផ្លូវ ៣០​ម៉ែត្រ​) នៅ​ទល់មុខ​វត្ត​ចាក់អង្រែ​ក្រោម។

​លោក​ ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ឲ្យដឹងថា ៖ ក្នុង​ការចុះ​បាញ់ និង​លាង​សម្អាត​ផ្លូវ​នេះដែរ​បាន​ប្រើប្រាស់ រថយន្ត បាញ់​ទឹក​របស់​សាលាខណ្ឌ ចំនួន​០២​គ្រឿង , រថយន្ត បោសសំអាត​ផ្លូវ ចំនួន​០១​គ្រឿង ព្រមទាំង​មានការ​ចូលរួម​សហកា​រ​ពី រថយន្ត​បាញ់​ទឹក​របស់ មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ចំនួន​០៤​គ្រឿង ផងដែរ ។​

​ទន្ទឹមនឹង​ការលាង​សម្អាត​នោះដែរ លោក​អភិបាលរង តាមរយៈ​សារព័ត៌មាន បាន​សំណូមពរ​ឲ្យ​ម្ចាស់ រថយន្ត​ដឹកជញ្ជូន​ខ្សាច់ ឬ​ដី ដែល​កំពង់​ចរាចរ​លើ​កំណាត់​ផ្លូវ៦០​ម៉ែត្រ ( វិថី​សម្តេច​តេ​ជោ​)​និង មហាវិថី លោក​ឧកញ៉ា មហា​ភក្តីហ៊ុន​នាង (​ផ្លូវ ៣០​ម៉ែត្រ​)​ទាំងអស់ ត្រូវ​គ្រប់​តង់ ឬ​សំណាញ់​ឲ្យបាន​ត្រឹមត្រូវ​ល្អ​ជៀសវៀង​ការធ្លាក់​កម្ទេច​ដី ឬ​ខ្សាច់​ធ្លាក់​ទៅលើ​ដងផ្លូវ ធ្វើឲ្យខូចខាត​ដល់​បរិស្ថាន​ផ្លូវ ឬ​អា​ច​បង្កឲ្យមាន​ជា​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នកដំណើរ ដោយសារតែ​កត្តា​អាច​រអិលខ្លាំង។ ក្នុងនោះដែរ លោក​អភិបាលរង ក៏បាន​សំណូមពរ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ ឬ​ទំនិញ​ធុន​ធន់​ទាំងអស់ សូម​ដឹក​ក្នុងចំណុះ​ដែល​ច្បាប់​បានកំណត់ ចៀសវាង​ការដឹក​លើ​សទម្ង​ន់ ធ្វើឲ្យមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សណ្ឋាន​ផ្លូវ ឬ​គុណភាព​ផ្លូវ​ជាដើម៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម