ក្រសួងការបរទេសកម្ពុជា និងសិង្ហបុរី នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា និងសិង្ហបុរី នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច

បានផុស

នៅ

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​ជាមួយនឹង​រដ្ឋាភិបាល​សិង្ហ​បុរី តាមរយៈ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច៖ ការបង្កើតយុទ្ធសាស្ត្រគោលនយោបាយពាណិជ្ជកម្ម និងពាណិជ្ជកម្ម (Economic Diplomacy: The making of economic and trade policy strategies) សម្រាប់​មន្ត្រី​កម្ពុជា​ចំនួន​៣០​នាក់​មកពី​ស្ថាប័ន​ផ្សេងៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ស្ថានទូត​សិង្ហ​បុរី គ្រូ​បណ្តុះបណ្តាល​នៃ​ក្រសួងការបរទេស​សិង្ហ​បុរី និង​មន្ត្រី​កម្ពុជា​សរុប​ប្រមាណ​ជាង​៤០​នាក់​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​គោលនយោបាយ​ពាណិជ្ជកម្ម ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ការប្រើប្រាស់​សេរីភាវូបនីយកម្ម​ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​ប្រកួតប្រជែង និង​ធ្វើ​សមាហរណកម្ម​នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក និង​ការប្រើប្រាស់​បច្ចេកទេស​នៃ​ការចរចា​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​សេដ្ឋកិច្ចកម្ពុជា​។​

​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ លោក​បណ្ឌិត ញឹម ខេមរា បាន​លើកឡើងថា ការអភិវឌ្ឍ​ធនធានមនុស្ស ត្រូវបាន​កំណត់​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ការទូត និង​កិច្ចការ​ការបរទេស តាមរយៈ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ជាមួយនឹង​ចំណេះដឹង និង​ជំនាញ​ថ្មីៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ការទូត​សេដ្ឋកិច្ច ដូច​មានចែង​នៅក្នុង “​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣” ដែល​ទើបត្រូវ​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពីដើមឆ្នាំ​២០២១​នេះ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services