ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព

បានផុស

នៅ

រតនគិរី ៖ ក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​លំផាត់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ លោក គិត ទ្រី អភិបាលរង​ខេត្ត តំណាង​លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ថា​ពលរដ្ឋ​ជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ត្រូវបាន​អាជ្ញាធរ​ជម្លៀស មក​ទីទួល​មាន​សុវត្ថិភាព និង​ទទួល​បាន​ជំនួយ​គ្រឿងឧបភោគ បរិភោគ​ពី​អាជ្ញាធរខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គិត ទ្រី បន្ត​ថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​ធ្វើ​ឲ្យ​ទន្លេស្រែពក​ហក់​ឡើង ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩​ខែតុលា​នេះ បាន​ជន់​លិច បណ្តាល​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ១,៦៨៤​គ្រួសារ ស្មើនឹង​៦,៨៨៤​នាក់ ដែល​រស់នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​សេ​ដា ឃុំ​ជ័យ​ឧត្ត​ម និង​ឃុំ​កា​ឡែ​ង សរុប​ទាំងអស់​ស្មើនឹង​១៣​ភូមិ ដែល​ក្នុង​នោះ​រង​ផលប៉ះពាល់​ដល់​ដីស្រែ​ប្រជាពលរដ្ឋ​សរុប​ចំនួន ១,៨៤៤​ហិកតា និង​ផ្ទៃដី​ចំការ​សរុប​ចំនួន ៥១៨​ហិកតា​។

លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់​ថា ក្រោយពី​ទឹកទន្លេ​ឡើង​ដល់​កម្ពស់​ប្រកាស​អាសន្ន ចាប់ផ្ដើម​មានការ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​ភ្លាម គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្តរតនគិរី បាន​ឆ្លើយតប​ភ្លាមៗ ដោយ​បាន​ចាត់​កម្លាំង​ទៅ​ចាប់ផ្ដើម​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ទឹក​លិច​ផ្ទះ​របស់​ពួកគាត់​មក​ទីទួល​មាន​សុវត្ថិភាព​ឲ្យ​បាន​ទាន់ពេលវេលា គិត​មកដល់​រសៀល​ថ្ងៃទី​១៩​នេះ គឺមាន​ប្រមាណ​ជាង​១០០​គ្រួសារ​។

​លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ស្រុក​បាន​បន្ដ​ជូន​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ដែល​នៅជាប់​មាត់ទន្លេ ដើម្បី​ឲ្យ​ពួកគាត់​បាន​ត្រៀម​ទុកជាមុន​នូវ​ហេតុការណ៍​ដែល​អាច​កើតមានឡើង​នាពេល​ទឹក​ឡើង ពោលគឺ​បាន​ត្រៀម​ទូក អូប័រ និង​ពោង​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ហើយ​បាន​ចាត់​មន្ដ្រី​តាមដាន​ទឹកទន្លេ​ជាប្រចាំ និង​បាន​ត្រៀម​សេចក្ដីជូនដំណឹង​ផ្សេងៗ​ពាក់ព័ន្ធ​ទឹកជំនន់​ផងដែរ​។

ក្នុង​ឱកាស​នេះ​ផង​ដែរ លោក ក៏បាន​នាំ​យក​អំណោយ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្តរតនគិរី ប្រគល់​ជូន​ដល់​អាជ្ញាធរ​ស្រុក រួមមាន ៖ អង្ករ មី ត្រីខ ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និង​តង់ សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុងអំឡុង​ពេលដែល​ពួកគាត់​ត្រូវបាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព​នេះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services