ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩

បានផុស

នៅ

ពេល​ដែល​ពិភពលោក​កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​លាង​សម្អាត​ដៃ​ដើម្បី​រក្សា​សុខភាព​របស់​យើង​ទាំងអស់គ្នា ​ផ្សារភ្ជាប់​ទៅ​នឹង ការ​លាងដៃ​លាង​សម្អាត​ដៃ ជា​រៀងរាល់ថ្ងៃ​អំឡុង កូ​វីត​ទើប​មានការ​ធ្វើ​ពិធី​អបអរសាទរ​ទិវា​ពិភព​លោក​លាង​សំអាត​ដៃ កំណត់​យក ថ្ងៃ១៥តុលា​ជា​និមិត្តរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ចូលរួម​វិធី​នេះ​លោក​ស្រី អ៊ុ​សារិន​ខុន មកពី ភូមិពាម​កោះ បាន​ប្រាប់​ថា ខ្ញុំ​បាន​មក​ចូលរួម​ស្ដាប់​ការអប់រំ​នៅ​ស្រុក​ពាម​ក៏ នេះ ដោយសារ ខ្ញុំ​មានការ​ចង់ដឹង​បន្ថែម​ទៀត​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​ដែល​កំពុង​រាតត្បាត​សព្វថ្ងៃ គឺ កូ​វីត​១៩ និង​ការអប់រំ​ពី​វិធីសាស្ត្រ​នៃ​ការ​លាង​សំអាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ពី​សាលាស្រុក​យើង​នេះ ហើយ​ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ ទាំង​សិស្សានុសិស្ស និង មន្ត្រីរាជការ​យើង និង​មិនធ្វេសប្រហែស ពី​ការ​ធ្វើ​អនាម័យ លាង​សំអាត​ដៃ​ខ្លួន​ជាប្រចាំ បាញ់​អាកុល លាងដៃ ពាក់​ម៉ាស់ នឹង រក្សា​គម្លាត ជាដើម បន្ថែម​ពីលើ​នេះ​ខ្ញុំ​យល់ថា​ទាក់ទង​ទៅ​នឹង​និង​ការ​បន្ទោស​បង់​ពាសវាលពាសកាល ដែល​ប្រឈម​និង​ការ ឆ្លង​ជំងឺ​ជាមិនខាន​។ ព្រោះ​មាន​ប្រជាពលរដ្ឋ​យើង​ខ្លះ​នៅ​មិនទាន់​យល់ដឹង​ក្នុងការ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅឡើយ​។

ដោយឡែក​ប្អូនប្រុស ​សុខុន ​សុវណ្ណ​ឆៃ​ និង​ប្អូនស្រី សម្បត្តិ ​ស្រី​ណុ​ច​ដែល​រៀន​នៅ​ថ្នាក់​ទី១២ អនុវិទ្យាល័យ​ហ៊ុនសែន​ពាមរ​ក៏ មិន​ខុសគ្នា​ប៉ុ​ន្មាន​ទេ ប្អូន​ទាំងពីរ​បញ្ជាក់​ថា ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​លាង​សំអាត​ដៃ គឺ មាន​សារៈសំខាន់​ណាស់ ដែល​ជា​ការ​ដាស់តឿន​ស្មារតី​អប់រំ​ដល់​ប្រជាជន​ឲ្យ​ចេះ​លាង​សម្អាត​ដៃ​រក្សា​គ​ន្លាត ពាក់​ម៉ាស់ បាញ់​អាក់​កុល ជាពិសេស​ការបត់​ជើង​ក្រៅ​បង្គន់ នាំ​ឲ្យ​បង្ក​ទៅជា​ជំងឺ​ផ្សេងៗ​ក្នុងអំឡុង covid-19 កំពុង​រាតត្បាត​។ នេះ​ជា​សារ​អប់រំ​មួយ​ដល់​ប្រជា​ពលរ​ដ្ឋ​ត្រូវ​ចេះ​ការពារអាយុ​ជីវិតខ្លួនឯង។

លោក​ប្រធាន មន្ទីរ អ​.​ជ​.​ប ខេត្តព្រៃវែង ឡុ​ក វុ​ឌ្ធី បន្តថា ​ពាក់ព័ន្ធ​នឹង​ការ​លាង​សម្អាត​ដៃ ក្នុងអំឡុង​កូ​វីដ​១៩ កំពុង​រាតត្បាត​នៅឡើយ ​លោក​គូស​បញ្ជាក់​ថា​ តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បាល​បានចេញ​វិធានការ៣ កុំ ៣​ការពារ ដែល​ជា​ធម៌​បាលី​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដើម្បី​កំចាត់​មេរោគ​ចង្រៃ ដ៏​កាច​សាហាវ មួយ​នេះ​ចេញ​អោយ​ឆ្ងាយ​ពី​ពិភពលោក ដូច្នេះ​យើង​ត្រូវតែ​ទន្ទេញ ធម៌ ៣កុំ ៣​ការពារ របស់​សម្ដេច​ពុក ឲ្យ​ខ្ជាប់ខ្ជួន ហើយ​យើង​ក៏ត្រូវ​រៀន​រស់​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​នៅក្នុង​គ្រួសារ ឬ សហគមន៍​និង​សង្គមជាតិ​យើង​ផងដែរ៕

ដោយ ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា ១ខ្នង​ដល់ពលរដ្ឋក្រីក្រ និង​សួរសុខ​ទុក្ខ​ដល់​សិស្ស​​ពិការ គ ថ្លង់ និង​​ប្រគេនទេយ្យវត្ថុដល់វត្ត​ចំនួន​​៦ ក្នុង​ខេត្ត​កំពង់​ចាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

​ខ្លីប​វីដេអូ​មួយ​បង្ហាញ​ពីការ​រៀប​ចំពិធី​បុណ្យ​សព​នៅ​តំបន់អង្គរ​ ២ ដំ​ណាក់កាល​

សុខភាព១៣ ម៉ោង មុន

ថ្នាំជំនួយផ្លូវភេទបុរសសុវត្ថិភាពអត់? អ្នកណាខ្លះមិនអាចប្រើបាន?

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះមហាក្សត្រ​ និងសម្តេច​ព្រះមហាក្សត្រី​ រាជានុញ្ញ្ញាត​ ជូនសម្តេច​តេជោ​ និងឯកឧត្តម​ ហ៊ុន ម៉ាណែត​ ថ្វាយបង្គំគាល់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

រូបថត ៣សន្លឹករបស់ Ice Preechaya អាចធ្វើឱ្យហ្វេនប្រុសៗឈាមច្រមុះបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services