Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុក សេសាន ឲ្យពលរដ្ឋត្រៀមលក្ខណៈចំពោះទឹកជំនន់ទន្លេស្រែពក​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២១​នេះ លោក​ សុវណ្ណ​ ពិសិដ្ឋ​ អភិបាលស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋរស់នៅ​ឃុំ​ក្បាល​រមាស ​និង​ឃុំ​តា​ឡា​ត ត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន ក្នុងពេល​ដែល​រដ្ឋបាល​ខេត្តរតនគិរី ប្រកាសពី​ករណី​ជំនន់​ទឹកភ្លៀង​ជន់​លិចនៅមូលដ្ឋាន​រស់នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​មួយចំនួនក្នុងស្រុក​លំផាត់ ​ខេត្ត រ​តន​គិរី និង​បន្ត​មក​ជន​លិច ដល់​មូលដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​យើងនៅក្នុង​ឃុំ​ក្បាល​រមាស ​និង​ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ​មួយចំនួនទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​សេ​សាន​បាន​បញ្ជាក់ថា​ បន្ទាប់ពី​មាន​ទឹកជំនន់​ជន់​លិច​ភូមិ​មួយចំនួន​នៅ​ស្រុក​លំផាត់​ខេត្តរតនគិរី ពេលនេះទឹកទន្លេ​បាន​បន្ត​ជន់ ចូល​ដង​ទន្លេសេសាន និង​ទន្លេស្រែពក ខាងលើ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ និង​បន្ត​មក​ជន​លិច ដល់​មូលដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​យើង នៅក្នុង​ឃុំ​ក្បាល​រមាស​និង​នៅ​ឃុំ​តា​ឡា​ត​មួយចំនួនទៀត​។​

លោក​អភិបាលស្រុក​បាន​បន្តថា សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវ​ត្រៀម​មធ្យោបាយ​ដូចជា​ទូក កាណូត និង​មើលថែកូនចៅ កុមារ​តូចៗ មនុស្ស​វ័យ​ចំណាស់ ចៀសវាង​កុំ​ឲ្យ​កើតមាន​នូវ​ករណី​គ្រោះថ្នាក់​ដោយ​យថាហេតុ​។​

លោក​បន្តថា ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ណា​រង​ផលប៉ះពាល់ ពិនិត្យមើល​ស្ថានភាព​ទឹក​នេះ អាច​លិច​ចូល​ដល់​ក្នុងផ្ទះ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជម្លៀសទៅរក​ទីទួល​សុវត្ថិភាព​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ​។​

លោក​ រឿន​ សម្បត្តិ​ មេឃុំ​ក្បាល​រមាស​ បាន​បញ្ជាក់ថា ​លោក​បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ​ជាពិសេស​បង​ប្អូន​ដែល​រស់​នៅតាម​ជួរ​ដង​ទន្លេស្រែពក​ទន្លេសេសាន​ក្នុង​ឃុំ​ក្បាល​រមាស​បាន​ជ្រាប​ជា​ដំណឹង​អស់ហើយ​។​

លោក​បាន​បន្តថា​ កត្តា​ប្រឈម​នេះ អាជ្ញាធរ​មូលដ្ឋាន​បានដាក់​កម្លាំង​ប្រចាំការ មាន​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ប្រជា​ការពារ​អាជ្ញាធរ​ភូមិ នៅតាម​គោលដៅ​ដែល​ងាយ​រងគ្រោះ​ដើម្បី​ពិនិត្យមើល​សភាពការណ៍​ជាក់ស្ដែង​ប្រសិនបើ​មាន​ករណី​ប្រឈម​ណាមួយ​ក្រុមការងារ និង​ជួសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​ដោយសារ​ទឹកជំនន់​។​

សូមបញ្ជាក់ថា ស្រុក សេ​សាន​ មាន​ឃុំ​ក្បាល​រមាស ​និង​ឃុំ​តា​ឡា​ត បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ទន្លេស្រែពក​មក​ដោយសារ​ព្យុះ​ទី ៨ រង​ផលប៉ះពាល់​និង​មាន​ភ្លៀង​ធ្លាក់ រយៈពេល​មួយ​សប្តាហ៍​កន្លងមក បច្ចុប្បន្ន​ស្ថានភាព​ទឹក​កំពុងតែបន្ត​ឡើង​នៅឡើយ​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

កីឡា៤១ នាទី មុន

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ

ព័ត៌មានជាតិ៤៣ នាទី មុន

​មេក្រុមហ៊ុនធំ​នៅ​ចិន លើក​គម្រោង​ស្ថាបនា​ផ្លូវជាតិ ៥០​សេ កំពង់ឆ្នាំង-កំពង់ធំ និង​ផ្លូវ​កំពត​-វាលរិញ ក្នុងជំនួប​ជាមួយ​សម្តេច​ ហ៊ុន សែន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម