Connect with us

ព័ត៌មានជាតិ

លោកស្រី ភឿង សកុណា ស្នើសហគមន៍សិល្បៈអាស៊ាន គាំទ្រគ្នាទាំងបច្ចេកទេស និងសម្ភារៈ

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ បានស្នើឱ្យសហគមន៍សិល្បៈ ស្ថាប័ន និងសិល្បករសិល្បការិនីម្នាក់ៗត្រូវចេះសម្របសម្រួល និងសម្របខ្លួនទៅនឹងស្ថានភាពប្រក្រតីភាពថ្មី ដោយឆ្ពោះទៅមុខ និងគាំទ្រគ្នាទៅវិញទៅមកទាំងធនធានបច្ចេកទេស និងសម្ភារក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដឹកនាំដោយលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្ប: បានបើកកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ បានថ្លែងសារស្វាគមន៍ និងបានចាត់ទុកកិច្ចប្រជុំនៅពេលនេះគឺមានសារៈសំខាន់ណាស់ ក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរឹងមាំនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន២០២៥ និងដើម្បីភាពរុងរឿងសម្រាប់ប្រជាជនអស់គ្នា។

លោកស្រីបណ្ឌិតសភាចារ្យបញ្ជាក់ថា កិច្ចប្រជុំនេះក៏ជា ការពង្រឹង ការចែករំលែកនូវព័ត៌មានចំណេះដឹង និងបទពិសោធន៍ល្អៗ ទាន់ពេលវេលាស្តីពីការការពារ ការត្រួតពិនិត្យ និងដំណោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីកូវីដ-១៩ នៅក្នុងវិស័យវប្បធម៌ និងវិស័យសិល្បៈ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះដែរ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យវិប្បធម៌ និងសិល្បៈ ហើយកិច្ចប្រជុំក៏ពិភាក្សាលើសំណើ របស់ភាគីឥណ្ឌាផងដែរ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ និងសិល្បៈអាស៊ានដែលជាគ្រឹះមួយនៃសក្ដានុពលសហគមន៍អាស៊ានកសាងភាពសុខដុមរមនាក្នុងចំណោមប្រជាជាតិអាស៊ាន ការលើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិរក្សនិងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន ការពង្រីកការយល់ដឹងផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការជំរុញវិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌ការច្នៃប្រឌិត នវានុវត្តន៍ ការបង្កើនជីវភាព រស់នៅក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ុនថន សុខាណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម