Connect with us

ព័ត៌មានជាតិ

មេប៉ូលិសស្រុក​ប្រាសាទ​បាគង បំភ្លឺ​រឿង​កូនចៅ និងពលរដ្ឋ​ប្តឹងរឿង​ពុករលួយ

បានផុស

នៅ

សៀមរាប៖ អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯកលឹម សម្បត្តិ បានថ្លែង​បដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមិក ដែលបានប្តឹងចោទរឿង​ពុករលួយ។

ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមឹកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញ​សារព័ត៏មាន​យកទៅចុះផ្សាយជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានថ្លែងអោយដឹងតាមទូរសព្ទ័ថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។ ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តិអំពើពុករលួយ សុំអោយថ្នាក់លើដកចេញពីដំណែងជាអធិ​ការ​។ករណីនេះលោក មិនបានដឹងអំពីបំណងរបស់បុគ្គលនៅពីក្រោយ​ តែសង្ឃឹមថាថ្នាក់លើនឹងស្រាវជ្រាវពិនិត្យនិងពិចារណា​។

លោកអធិការបញ្ជាក់ថា ​កន្លងមកលោក​ធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិការខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៏បានឯកភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀល យកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក។ចំណែករឿងទិញអាយកូមសម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៏ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៏បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីនេះ លោកក៍បានចំណាយថវិការផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអរក្នុងបរិវេណអធិការផងដែរ។

ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមឹក ដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។ លោកអភិបាលស្រុក បាន​ឲ្យ​ដឹង​ថា កំឡុងពេលកន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិភាពពលរដ្ឋក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមឹកឡើយ។

ចំណែកលោកអធិការលឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់បាន តែសុំថ្នាក់ដឹងនាំ មេត្តាស្រាវជ្រាវ​ពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តិដូចបណ្តឹងអនាមឹកនោះឡើយ៕

អត្ថបទ៖ កុសល្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម