Connect with us

ព័ត៌មានជាតិ

ការនេសាទហួសកម្រិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជលផល អាងទន្លេមេគង្គក្រោម

បានផុស

នៅ

គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានឱ្យដឹងថា ការនេសាទហួសកម្រិត និងការខូចខាតទីជម្រកបណ្តាលមកពីកំណើនប្រជាជន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើជលផលអាងទន្លេមេគង្គក្រោម ខណៈការនេសាទនៅតែជារបរចិញ្ចឹមជីវិតដ៏សំខាន់សម្រាប់បណ្តាប្រទេសទន្លេមេគង្គក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សិក្សាថ្មីចំនួនពីរ ដែលចេញផ្សាយដោយគណៈកម្មការទន្លេមេគង្គ បានបង្ហាញថា ការនេសាទនៅតែជារបរចិញ្ចឹមជីវិតដ៏សំខាន់ក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ប៉ុន្តែការនេសាទហួសកម្រិត និងការខូចខាតទីជម្រកបណ្តាលមកពីកំណើនប្រជាជនយ៉ាងសន្ធឹកសន្ធាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើជលផលអាងទន្លេមេគង្គក្រោម ស្របពេលដែលបម្រែបម្រួលនៃប្រព័ន្ធអេកូឡូស៊ីក្នុងអាងនេះ កំពុងជះឥទ្ធិពលលើស្ថានភាពសង្គម។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានមានប្រសាសន៍ថា របាយការណ៍ចំនួនពីរក្រោមចំណងជើង “ស្ថានភាព និងនិន្នាការនៃភាពសម្បូរបែប និងភាពចម្រុះនៃមច្ឆាក្នុងអាងទន្លេមេគង្គក្រោម ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨” និង “ការតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះឆ្នាំ២០១៨” ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានរកឃើញថា ក្រុមគ្រួសារប្រជាពលរដ្ឋនៅតែបន្តពឹងអាស្រ័យលើធនធានទឹក ដែលកំពុងរងសម្ពាធកាន់តែខ្លាំងឡើង។

លោកបានមានប្រសាសន៍បន្តថា ការផ្លាស់ប្តូរអវិជ្ជមានក្នុងធនធានទឹក រួមមានកសិកម្ម វារីវប្បកម្ម មឆ្ឆា និងសត្វ និងរុក្ខជាតិក្នុងទឹកផ្សេងទៀត កំពុងជះឥទ្ធិពលើប្រាក់ចំណូល ដោយ ២២ ភាគរយ នៃក្រុមគ្រួសារប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគេរងផលប៉ះពាល់ពីបញ្ហានេះ។ ប៉ុន្តែការចិញ្ចឹមជីវិតមិនពាក់ព័ន្ធធនធានទឹកដទៃទៀត រួមទាំងការងារ ឬមុខជំនួញ ឬ ពាណិជ្ជកម្ម ដែលមានប្រាក់ចំណេញ ដើរតួនាទីរឹតតែសំខាន់ និងអាចកាត់បន្ថយភាពងាយរងគ្រោះលើបម្រែបម្រួលនានាក្នុងធនធានទឹកទន្លេមេគង្គ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា បានបន្តទៀតថា៖ “វានៅមានវិសាលភាពធំគួរឱ្យកត់សម្គាល់សម្រាប់ការធ្វើឱ្យប្រសើរឡើងវិញ ដែលរដ្ឋាភិបាលអាចរៀបចំចេញជាគោលនយោបាយ ប្រសិនបើសហគមន៍ត្រូវបានការពារពីភាពងាយរងគ្រោះដោយទឹក និងភាពងាយរងគ្រោះពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ”។

របាយការណ៍ទាំងពីរនេះ ផ្តល់អនុសាសន៍ឱ្យមានការគាំពារដល់ស្តុកបរិមាណត្រី ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាជនរាប់លាននាក់ ដែលកំពុងរស់នៅតាមអាងទន្លេមេគង្គក្រោម និងរក្សាការពារការធ្លាក់ចុះបន្ថែមទៀតនៃប្រាក់ចំណូលរបស់ក្រុមគ្រួសារ។

បើយោងតាមការតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះឆ្នាំ២០១៨ បង្ហាញថា ក្នុងចំណោមក្រុមគ្រួសារពលរដ្ឋដែលស្ទង់មតិ ៣៥ ភាគរយ បានលើកឡើងថា ប្រាក់ចំណូលរបស់ពួកគេមានកម្រិតទាបជាងមុន ៣២ ភាគរយ។ ការសិក្សាជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំងបួន ពង្រឹងបទប្បញ្ញត្តិថ្នាក់ជាតិ និងអនុវត្តរួមគ្នានូវយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ជលផលសម្រាប់អាងទន្លេមេគង្គទាំងមូលដែលបានអនុម័ត ដើម្បីស្តារឡើងវិញនូវសហគមន៍នេសាទដែលរងសម្ពាធ។ ការសិក្សានេះ ក៏បានស្នើបន្ថែមទៀតឱ្យមានផែនការគ្រប់គ្រងទន្លេបែបចម្រុះនានា ដើម្បីដោះស្រាយរាល់ហានិភ័យពីការអភិវឌ្ឍទំនប់វារីអគ្គិសនីដែលកំពុងកើនឡើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម