តើអ្នកណាជាអ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដ៏ថ្មីស្រឡាងពីមីជាតិ?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តើអ្នកណាជាអ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដ៏ថ្មីស្រឡាងពីមីជាតិ?

បានផុស

នៅ

ថ្មីៗនេះ ក្រុមហ៊ុនមីជាតិបានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដំបូងគេ ពីកម្មវិធីហែកឆុងហែកឈ្នះ ដែលបានរៀបចំឡើងកាលពីដើមខែតុលា កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម៉ូតូ Honda Scoopy សេរី​ឆ្នាំ​២០២១ ដ៏​ថ្មីស្រឡាង ត្រូវបាន​ប្រគល់ជូន​អ្នកឈ្នះ​រង្វាន់​ម៉ូតូ​ដំបូង​គេ ក្នុង​កម្មវិធី​ហែក​ឆុង​ហែក​ឈ្នះ​របស់​មី​ជាតិ ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​។ អ្នកឈ្នះ​រង្វាន់​មានឈ្មោះ នូ សុវណ្ណនី ភេទ​ស្រី អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុងភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​នៅក្នុង​ឱកាស​នេះ អ្នក​មីង នូ សុវណ្ណនី ដែលជា​អ្នកឈ្នះ​រង្វាន់ បាន​មាន​ចំណាប់អារម្មណ៍​ថា “​ខ្ញុំ​ពិតជា​រំភើប​សប្បាយចិត្ត​មែនទែន​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន ដែល​បានឈ្នះ​រង្វាន់​នេះ​។ ពេល​ត្រូវ​រង្វាន់​ភ្លាម ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​តេ​ទៅ​ក្រុមហ៊ុន ហើយ​ប្រាប់​កូន​ខ្ញុំ​ថា បើ​ក្រុមហ៊ុន​ឲ្យ​វេ​លុយ​អី កុំ​ឲ្យ​សោះ ព្រោះ​ខ្លាច​គេ​បោក​។ តែ​ឥឡូវ អត់​បោក​ទេ រង្វាន់​ពិតមែន​។​” “​ខ្ញុំ​សូម​អរគុណ​ក្រុមហ៊ុន​មី​ជាតិ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​។ ហើយ​សូម​ឲ្យ​អតិថិជន​ទាំងអស់​ជាវ​មី​ជាតិ​មក​ញ៉ាំ​ដូច​ខ្ញុំ ឈ្នះ​រង្វាន់​ដូច​ខ្ញុំ​។ មី​ជាតិ មួយ​កេស ១៦០០០​រៀល ឈ្នះ​រង្វាន់​ពិតៗ​។​”

​មី​ជាតិ​ជា​មី​កញ្ចប់​រសជាតិ​ខ្មែរ​ដំបូង​គេ នៅ​បន្ត​ចែក​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ រួមមាន​ម៉ូតូ ទូរស័ព្ទ Iphone និង​ទឹកប្រាក់​ជាច្រើន​ទៀត​។ រាល់​ការ​ជាវ​ពី​ជាតិ​នៅក្នុង​កេស​ប្រូ​ម៉ូ​សិន​ឥឡូវនេះ លោកអ្នក នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​។

ប្រញាប់​ឡើង រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​លោកអ្នក​។ ហែក​ឆុង ហែក​ឈ្នះ​។ ហែក​កាន់តែច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services