ព័ត៌មានជាតិ
ចាប់ខ្លួនស្ត្រីម្នាក់ ហ៊ានក្លែងឯកសារនិងចេញសែកអត់លុយ
ភ្នំពេញ ៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី ២០តុលា ឆ្នាំ២០២១នេះ បានចាប់បញ្ជូនស្ត្រីក្លាហានម្នាក់ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនិងបទល្មើស « ក្លែងលិខិតសាធារណៈ និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »។
ជនជាប់ចោទដែលត្រូវចាប់ខ្លួនឈ្មោះ សុង លីហ៊ួ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅប្រីវ័នផាត ផ្ទះលេខ D16 ផ្លូវ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការចាប់ខ្លួនលោកស្រី សុង លីហ៊ួ គឺអនុវត្តតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ធាម ច័ន្ធពិសិដ្ឋ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ១៣តុលា ឆ្នាំ២០២១។
យោងតាមដីកាសន្និដ្ឋានឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូង ៣០៤៥ អ យឈ ចុះថ្ងៃទី ២៣កញ្ញា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះ បណ្ឌិត ធានម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ សុង លីហ៊ួ ភេទស្រី អាយុ៤២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបទ ក្លែងបន្លំឯកសារសាធារណៈ តាមមាត្រា ២៣១ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២១។
ហេតុដូច្នេះហើយ ទើបតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ សុង លីហ៊ួ មកនៅចំពោះមុខចៅក្រមស៊ើបសួរដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


