Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​បន្សល់ទុក​រាប់ពាន់​ឆ្នាំ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ អាច​បញ្ចៀស​បាន​នូវ​គ្រោះ​ទឹកជំនន់​យ៉ាង​មាន​ប្រសិទ្ធភាព

បានផុស

នៅ

តាម​ព័ត៌មាន​មួយចំនួន តំបន់​អង្គរ​ទទួលរង​នូវ​ទឹកភ្លៀង​យ៉ាងច្រើន​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បញ្ហា​នេះ​បាន​ធ្វើឱ្យ​បរិមាណ​ទឹក​ដែល​ហូរ​ពី​ភ្នំ​គូលែន និង​ផ្នែក​ខាងជើង មានការ​កើនឡើង​ខ្ពស់ ដែល​អាច​បង្ក​ជា​ទឹកជំនន់ ប៉ុន្តែ​បើ​តាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ក្រុង​សៀមរាប នឹង​ពុំមាន​បញ្ហា​នោះទេ ដោយសារ​តែ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ អាច​បញ្ចៀស​បាន​នូវ​គ្រោះទឹកជំនន់​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ​ថា ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​យ៉ាងណាក៏ដោយ ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ ហើយ​អ្វីដែល​លោក​ហៅថា អត់​បញ្ហា​នោះ គឺ​ដោយសារតែ​ទី​១ ប្រព័ន្ធ​ធារាសាស្ដ្រ​បុរាណ​នេះ​អាច​ឲ្យ​អ្នកគ្រប់គ្រង​ទឹក​អាច​ធ្វើការ​បង្វែរ​ទឹក​ទៅតាម​តម្រូវការ​របស់​ខ្លួន​បាន​។ មានន័យថា ក្នុងករណី​យើង​ចង់​រក្សាទុក យើង​អាច​បង្វែរ​តាម​ទីតាំង​សំខាន់ៗ​របស់​យើង​ដូចជា​នៅ​បារាយណ៍ទឹកថ្លា បារាយណ៍​ជ័យ​ត​ដាក ដែលមាន​ប្រាសាទនាគព័ន្ធ​នៅ​កណ្ដាល​។

​បើតាម​លោក ឡុង កុសល បារាយណ៍​ជ័យ​ត​ដាក ដែលមាន​ប្រាសាទ​នាគព័ន្ធ​នៅ​កណ្ដាល​នេះ បាន​គោក​ស្ងួត​រាប់​រយឆ្នាំ​មកហើយ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៧ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចូល​ទឹក ហើយ​បារាយ​ណ៍​នេះ ក៏បាន​មានទឹក​ជាប្រចាំ​រហូតមក​ដល់​បច្ចុប្បន្ន​។ ដូច្នេះ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ទឹក​ទុក​។

​លោក ឡុង កុសល អះអាងថា ក្រៅពីនោះ​ក៏មាន​ស្រះស្រង់ មា​នក​សិន្ធុ នៅតាម​ប្រាសាទធំៗ​មួយចំនួន ដែល​ទីតាំង​ទាំងនោះ អាច​រក្សា​ទឹក​ទុក​បាន​យ៉ាង​ល្អ​ប្រសើរ ហើយ​វា​ជា​ទឹក​ដែល​បាន​យកមក​រក្សាទុក​។ លោក​ថា នៅ​ពេល​ដែល​នាំ​ទឹក​មក​រក្សាទុក​គ្រប់គ្រាន់​ហើយ យើង​អាច​បង្វែរ​ទឹក​បង្ហូរ​ចុះទៅ​ខាងក្រោម ដោយ​បញ្ចៀស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​នូវ​ទឹកជំនន់​នៅ​ទីក្រុង​សៀមរាប​។​

​លោក ឡុង កុសល ថា នៅ​ទីក្រុង​សៀមរាប មិន​អាចមាន​ទឹកជំនន់​ទេ ពីព្រោះ​ទឹក​នេះ នឹង​ហូប​បង្វែរ​ទៅតាម​ទីតាំង​ផ្សេងៗ ដូចជា​តាម​ស្ទឹង​រលួស ហូរ​ចុះទៅ​ទន្លេសាប ហើយក៏​អាច​បញ្ជូន​ទឹក​នេះ​ទៅតាម​ស្ទឹង​ពួក ស្ទឹង​ព្រះ​ស្រុក ដើម្បី​បង្វែរ​ទឹក​នេះ ចុះទៅ​ទន្លេសាប​បញ្ចៀស​ការ​ទឹកជំនន់​ផងដែរ “​ដូច្នេះ​ប្រព័ន្ធធារាសាស្ត្រ​នេះ នឹងមិន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ណាមួយ​ទាក់ទង​ទៅនឹង​ទឹកជំនន់​នៅ​ទីក្រុង​សៀមរាប​នោះទេ​”​។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ​នេះ ជា​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ ដែល​បុព្វបុរស​យើង​បាន​បន្សល់ទុក​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ជាង​១​ពាន់​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រព័ន្ធធារាសាស្ត្រ​នេះ​នៅតែមាន​ប្រសិទ្ធភាព ហើយ​អ្វីដែល​អាជ្ញាធរ​ធ្វើ​អប្សរា​ធ្វើ គឺ​គ្រាន់តែ​កែលម្អ​បន្ថែម​តែប៉ុណ្ណោះ ដូចជា​ការរៀបចំ​ទំនប់ ទ្វារ​ទឹក និង​ការ​ស្ដារ​ឡើងវិញ​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព នេះ​តាម​អ្នកនាំពាក្យ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម