Connect with us

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រជុំពិភាក្សា​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ ខេត្ត​ជាប់​ដែនសមុទ្រ​

បានផុស

នៅ

​ព្រះសីហនុ ៖ ​នា​ថ្ងៃពុធ​ ទី២០ ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តមឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ស​ង្គ​ម ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ​ព្រះ ដោយមាន​ការចូលរួម​ពី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ស្នងការ​នគរបាល​ខេត្ដ មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត មេ​បញ្ជា​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ធ្វើឡើង​ដើម្បី​បន្សាប​នូវ​ព័ត៌មាន​ដែល​អាច​ជះឥទ្ធិពល​ដល់​មុខមាត់​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាពិសេស​ដើម្បី​បង្កលក្ខណៈ​សន្តិសុខ សុវត្ថិ​ភាពល្អ មុនពេល​បើក​ឱ្យ​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្រោយពេល​វិស័យនេះ​បាន​ផ្អាក​ស្ទើរ​ទាំងស្រុង​ដោយ​វិបត្តិ​កូ​វីដ​-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម