ព័ត៌មានជាតិ
មេខ្យល់២នាក់ លួចជូនពលករទៅថៃត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ មេខ្យល់២នាក់លួចនាំពលករឆ្លងដែនទៅរកការងារធ្វើទៅប្រទេសថៃដោយខុសនិងច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងសឹករងស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់បទល្មើសតាមព្រំដែនគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ក្នុងសម័យកាលវិបត្តិកូវីដ១៩នេះ។ លុះនៅថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ វរៈ ៨១៩ ស្រាវជ្រាវស្ទាក់ចាប់បានពលករ ចំនួន ១៤នាក់ក្នុងនោះមាន ស្រី៧នាក់ដែលកំពុង ព្យាយាមលួចឆ្លងដែនដោយខុសចូលទឹកដីថៃដើម្បីស្វែងរកការងារធ្វើនៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនពលករទាំង១៤នាក់ សួរនាំក្នុងនោះបានរកឃើញមានមេខ្យល់២នាក់ ១មានឈ្មោះ សេន តុលា ភេទប្រុស អាយុ៣៩ឆ្នាំ និង២មាន ឈ្មោះ អឿន អុល ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់ មានរស់នៅភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពលករខ្មែរចំនួន១២នាក់ក្រោយពីធ្វើកំណត់ហេតុហើយបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យម៉ាឡៃ ចំណែកជនសង្ស័យជាមេខ្យល់ ចំនួន២នាក់វិញ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដោយចោទប្រកាន់ពីបទ នាំយកពលករឆ្លងដែនទៅប្រទេសថៃដោយមិនស្របច្បាប់ហើយកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»