Connect with us

ព័ត៌មានជាតិ

ទឹកត្រី​បុក​កោះកុង​នឹង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ក្រុង​វៃ​ណាន​ខេត្ត​សាន​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កោះកុង​គ្រោង​នាំ​យក​ផលិតផល​ទឹកត្រី​កោះកុង​ដែល​ជា​ផលិតផល​របស់​សមាគម​ន៍​នារី​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ពាម​ក្រសោប​ទៅកាន់​ទីផ្សារ​ក្នុង​ក្រុង​វៃ​ណាន ខេត្ត​សាន​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ហើយ​ផលិតផល​នេះ​នឹង​ដាក់​បង្ហាញ​នៅក្នុង​សន្និសីទ​អន​ឡាញ​មួយ​ទាក់ទង​នឹង​សប្តាហ៍​ទំនាក់ទំនង​បេតិកភណ្ឌ​អរូបី​អន្តរ ជាតិ​លើក​ទី​០១ (​វៃ​ណាន​-​សាន​ស៊ី​) រវាង​ខេត្តកោះកុង​និង​ក្រុង​វៃ​ណាន នៅ​ថ្ងៃទី ២៩ ខែតុលា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​គោលបំណង​លើក​កំពស់​ផលិតផល​ដែលជា​ស្នាដៃ​របស់​នារី​ខ្មែរ​ក្នុង​ខេត្ត​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​នឹង​នាំ​យក​ស្នាដៃ​ផលិតផល​ទឹកត្រី​បុក​កោះកុង​នេះ ទៅ​ធ្វើ​បទ​បង្ហាញ​នៅក្នុង​សន្និសីទ​អន​ឡាញ​ដែល​ទាក់ទង​នឹង​សប្តាហ៍​ទំនាក់ទំនង​បេតិកភណ្ឌ​អរូបី​អន្តរជាតិ​លើក​ទី ០១(​វៃ​ណាន​-​សាន​ស៊ី​)​រវាង​ខេត្តកោះកុង និង ក្រុង​វៃ ណាន នៅ​ថ្ងៃទី​២៩ តុលា ២០២១ ខាងមុខនេះ​ដើម្បី​ឆ្ពោះទៅកាន់​ទីផ្សារ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោកស្រី សុក្រ កក្កដា អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២០ ខែតុលា នេះ​ថា ផលិតផល​ទឹកត្រី​បុក​កោះកុង​នឹង​មាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុង​ក្រុង​វៃ​ណាន​ខេត្ត​សាន​ស៊ី​ក្រោយពី​សន្និសីទ​អន​ឡាញ​មួយ​ទាក់ទង​នឹង​សប្តាហ៍​ទំនាក់ទំនង​បេតិកភណ្ឌ​អរូបី​អន្តរជាតិ​លើក​ទី​០១(​វៃ​ណាន -​សាន​ស៊ី​) រវាង​ខេត្តកោះកុង​និង​ក្រុង​វៃ​ណាន។

លោកស្រី​បាន​បន្ត​ថា ​រដ្ឋបាលខេត្ត​កោះកុង​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ចងក្រង​ឯកសារ​ទាក់ទង​នឹង​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ត្រៀម​ចូលធ្វើ​សន្និសីទ​អន​ឡាន​ជាមួយ​ភាគី​ក្រុង​វៃ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​១៩​ខែតុលា។ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ​នាយក​រដ្ឋបាល​សាលាខេត្ត​កោះកុង​បានសម្រេច​ជ្រើស​រើសយក​ផលិតផល​ទឹកត្រី​បុក កោះកុង​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​ខេត្ត​ដែល​បាន​កើតមាន​តាំងពី​យូរយារ​ណាស់​មក​ហើយ​និង​ជា​មុខម្ហូប​មួយបែប​ដែល​បាន​ប​ន្ស​ល់​ទុក​ពី​ដូន​តាម​ដោយ​ភ្ជាប់​ទៅ​ដោយ ទំនៀមទម្លាប់​នៃ​ការផលិត​ទឹកត្រី​ដែលជា​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ខេត្តកោះកុង។

លោកស្រី សុក្រ កក្កដា នៅក្នុង​ការ​ចុះពិនិត្យ​សកម្មភាព​ផលិត​ទឹកត្រី​បុក​កោះកុង​របស់​សមាគម​ន៍​នារី​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ពាម​ក្រសោប​បាន​បញ្ជាក់​ថា ​ផលិតផល​ទឹកត្រី បុក​កោះកុង​អាច​នឹង​មានឱកាស​នាំចេញ​ទៅកាន់​ទីផ្សារ​នៅក្នុង​ក្រុង​វៃ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាក់​ជា​ពុំខាន​ឡើយ​ ខណៈ​ទឹកត្រី​បុក​កោះកុង​កំពុង​មានឈ្មោះ​បោះ សំឡេង​និង​មាន​ទីផ្សារ​ល្អ​នៅ​ទូទាំងប្រទេស។

​លោកស្រី ឡឹម អៀរ ប្រធាន​សមាគម​កែច្នៃ​ផលិតផល​ទឹកត្រី​បុក​កោះកុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ពាម​ក្រសោប​បាន​ឲ្យ​ថា ការផលិត​ទឹកត្រី​បុក​កោះកុង​នេះ​គឺជា​ចំណេះ​ដឹង​ដែល​បាន​រក្សា​ទុក​តៗ​គ្នា​ពីមួយ​ជំនាន់​មកដល់​មួយ​ជំនាន់​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ហើយ​ភ្ញៀវទេសចរ​តែងតែ​សួររក​ទិញ​ទឹកត្រី​បុក​កោះកុង​ជា​រៀងរាល់​ពេល​ដែល​ពួកគេ​មក លេង​កំសាន្ត​នៅ​ខេត្តកោះកុង​ជាពិសេស​ទេសចរណ៍​ដែល​មាន​លេង​នៅ​តំបន់​ពាម​ក្រសោប ព្រោះតែ​វា​មាន​រសជាតិ​ឆ្ងាញ់​ជាង​ទឹកត្រី​បុក​នៅ​កន្លែង​ផ្សេងៗ។

​លោកស្រី ឡឹម អៀរ បន្ត​ថា ​ដើមឡើយ​ប្រជា​សហគមន៍​អាច​លក់​ទឹកត្រី​បុក​កោះកុង​ឲ្យ​ភ្ញៀវទេសចរ​បាន​ប្រមាណ ៥០ ដប​ក្នុង​មួយថ្ងៃ​ដោយ​ក្នុង​មួយ​ដប​តម្លៃ ៥,០០០ រៀល​តែ ប៉ុណ្ណោះ​ប៉ុន្តែ​ដោយសារ​រសជាតិ​នៃ​ទឹកត្រី​បុក​កោះកុង​ធ្វើ​ឲ្យ​អតិថិជន​ចូលចិត្ត បច្ចុប្បន្ន​មាន​ការ​បញ្ជាទិញ​កើន​ឡើងជា​បន្ត​បន្ទាប់ពី​ភ្ញៀវ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ធ្វើ​ឲ្យ​ការផលិត មានការ​មមាញឹក​យ៉ាងខ្លាំង ពេលខ្លះ​ផលិត​ស្ទើរ​មិនទាន់​តាម​ការបញ្ជាទិញ​ទៀតផង។

​គួរ​រលឹក​ថា ​ខេត្តកោះកុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រុង​វៃ​ណាន​ខេត្ត​សាន​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​ខ្លឹមសារ​ព្រៀង​កំណត់ហេតុ​ស្ដីពី​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ទីក្រុង​ជា​បងប្អូន​រវាង​ខេត្តកោះកុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រុង​វៃ​ណាន​ខេត្ត​សាន​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយ​បាន​ពិភាក្សា​ទៅលើ​វិស័យ សំខាន់ៗ​មួយចំនួន​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម