Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ហាង​កាហ្វេ​យីហោ Frieng Cafe លួច​បើក​លេង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត

បានផុស

នៅ

ភ្នំពេញ ៖ ទីតាំង​ហាង​កាហ្វេ (​យីហោ​) Frieng Cafe ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ចំការមន ឆ្មក់ ដោយសារ​លួច​បើក​លេង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​អន​ឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សាលាខណ្ឌ​ចំការមន ប្រាប់​ឲ្យ​ដឹង​ថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃ​ពុធ ១៤​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​កាហ្វេ (​យីហោ​) Frieng Cafe ដែល​ស្ថិត​នៅផ្ទះ​លេខ​១A ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ការ​បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​នេះ ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ខណ្ឌ​, លោក​អធិការរង​នគរបាល​ខណ្ឌ​, នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ និង​អនុប្រធាន​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ផងដែរ។

ក្រោយពី​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​រួចមក​ឃើញថា មាន​ទូរទស្សន៍ និង​កុំព្យូទ័រ ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ដើម្បី​លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ។

ដូន​នេះ​ក្រុមការងារ​បានសម្រេច​ដ​ក​ហូត​ទូរទស្សន៍ ចំនួន ០១​គ្រឿង និង​កុំព្យូទ័រ ចំនួន ០១​ឈុត (​ម៉ាស៊ីន Destop ០១​គ្រឿង​, ម៉ាស៊ីន CPU ០១​គ្រឿង​) ទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ចំការមន និង​ម្ចាស់​ហាង​ចំនួន ០១​នាក់ ឈ្មោះ អៀម ផល្លា ភេទ ប្រុស គឺ​ប្រគល់​ទៅអោយ​អធិការនគរបាល​ខណ្ឌ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី។

ជា​មួយ​គ្នា​នេះ រដ្ឋបាល​ខណ្ឌចំការមន សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ប្រសិនបើ​ឃើញ​មាន​បទល្មើស ឬ មាន​លួចលាក់​បើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​តំបន់​ផ្សេងៗ នៃ​មូលដ្ឋាន​ខណ្ឌចំការមន សូមជួយ​ផ្តល់ដំណឹង​ទៅ អាជ្ញាធរ ឬ សមត្ថកិច្ច​ខណ្ឌចំការមន ដើម្បី​មាន​វិធានការ​តាមច្បាប់៕

ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម