Connect with us

ព័ត៌មានជាតិ

ទីធ្លាសម្រាប់ហាត់ប្រាណ នៅចន្លោះគល់ស្ពានច្បារអំពៅ សាងសង់រួចរាល់ហើយ

បានផុស

នៅ

ទីធ្លាសម្រាប់ហាត់ប្រាណមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅសាងសង់រួចរាល់ហើយ។ ដូច្នេះប្រជាពលរដ្ឋ​ដែល​រស់នៅប៉ែកខាងលិច ស្ពានព្រះមុនីវង្សចាស់ដ-ថ្មី អាចទៅហាត់ប្រាណ ចាប់ពីថ្ងៃទី២០ ខែតុលានេះ តទៅ។

យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្នីដឹងថា ទីធ្លាសម្រាប់ហាត់ប្រាណ ដែលស្ថិតនៅចំចន្លោះ គល់ស្ពានព្រះមុនីវង្សចាស់-ថ្មី ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសាងសង់រួចរាល់ និងមានភាពធំទូលាយ ហើយថែមទាំងមានបន្ទប់អនាម័យ ដ៏ទំនើបទៀតផង។

លោក យ៉ិន វុធ បានបញ្ជាក់ទៀតថា ទីធ្លាសម្រាប់ហាត់ប្រាណនេះ​គឺចាប់ផ្តើមសាងសង់ឡើង​​ ក្នុងពេលដែលលោក ចេង មុនីរ៉ា មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ។ ព្រោះលោកអភិបាលខណ្ឌ បានឃើញ ប្រជាពលរដ្ឋរស់នៅច្បារអំពៅ តែងតែនាំគ្នាយកផ្លូវសាធារណៈជាកន្លែង សម្រាប់ហាត់ប្រាណបង្កឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ហើយងាយនិងគ្រោះថ្នាក់ ខណៈដែលយានយន្តខ្លះមិនដឹងថា មានមនុស្សមកហាត់ប្រាណ​ លើផ្លូវសាធារណៈនោះ។

ក្នុងនោះ លោកចៅសង្កាត់ច្បារអំពៅទី១ និងទី២ តំណាងឲ្យប្រជាពលរដ្ឋ ដែលនិយមហាត់ប្រាណ លើផ្លូវសាធារណៈ សូមថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលបានផ្តួចផ្តើមសាងសង់ទីធ្លាសម្រាប់ហាត់ប្រាណ ដល់អ្នករស់នៅច្បារអំពៅ ដែលពីមុនមកមិនធ្លាប់មាន នោះទេ៕​

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម