Connect with us

ព័ត៌មានជាតិ

ឆេះ​​ ដេប៉ូប្រេងឥន្ធនៈ រាលដាលដល់ផ្ទះកម្ពស់៣ជាន់ ពេលបង្ហូរប្រេងចូលស៊ីទែនស្តុក​

បានផុស

នៅ

ផ្ទះថ្ម​កម្ពស់​៣​ជាន់ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ បន្ទាប់ពី​ភ្លើង​នេះ​បាន​ឆេះ​រាលដាល​ពី​ការ​បូម​ប្រេង​ចេញពី​រថយន្ត​ចូលទៅ​ស៊ីទែន​ស្តុក​ប្រេង។​

ករណី​អគ្គីភ័យ​ឆាបឆេះ​ដេប៉ូ​សាំង​នេះ បានកើត​ឡើងនា​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២១ នៅវេលាម៉ោង៤ល្ងាច ស្ថិតនៅ​ចំណុច​ក្រុមទី​១៥ ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​នេះ បានបណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន០១​ខ្នង ទំហំ​១២​ម​x៨​ម កម្ពស់​៣​ជាន់ របស់​ម្ចាស់​ឈ្មោះ ម៉ាន់ ចៃ ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ។​

នៅក្នុង​ករណីនេះ​ដែរ​ក៏បាន​បង្ក​អោយ​រងរបួសមនុស្សចំនួន១​នាក់ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង (​ជា​អ្នកបើកបរ​រថយន្ត​ដឹក​សាំង​)។

បើតាម​សាក្សី​បាន​និយាយថា នៅពេលដែល​អ្នកបើកប​រ​ចាប់ផ្តើម​បើក​បង្ហូរ​សាំង​ទៅក្នុង​ស៊ីទែន​ស្តុក​សាំង ស្រាប់តែ​គេ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង ព្រមទាំង​បាន​ឆេះ​ទាំង​រថយន្ត និង​ឆេះ​ទាំង​ស៊ី​ទែន​ស្តុក​ប្រេងសាំង​ដែល​ម្ចាស់​បានដាក់​តម្កល់​នៅលើ​ដី ដោយ​មិន​បានដាក់​បង្កប់​ក្រោម​ដី​ឡើយ ហើយ​អណ្តាត​ភ្លើង​ក៏បាន​ឆេះ​រាល់​ដល់ផ្ទះ​តែម្តង ។​

លោកនាយ​ការិយាល័យ​បាន​បន្តថា រថយន្ត​ពន្លត់​អគ្គិភ័យបានចេញ​ចំនួន​០៥​គ្រឿង​(​រថយន្ត​អធិការ​នគរ​បាល​ស្រុក​បាណន់០១​គ្រឿង​,​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចំនួន០៣​គ្រឿង និង​អធិការនគរ​បាល​ស្រុក​សង្កែ ចំនួន០១​គ្រឿង​) ប្រើប្រាស់​ទឹក​អស់​ចំនួន​១១​ឡាន ដោយ​កិច្ចប្រតិបត្តិការ​នេះ​បញ្ចប់​ត្រឹម​ម៉ោង ៨យប់ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម