Connect with us

ព័ត៌មានជាតិ

រកឃើញសាកសព បុរសហែលឆ្លងទឹកស្ទឹងក្រោយចេញពីធ្វើការហើយ

បានផុស

នៅ

ក្រោយមានការសហការគ្នា រុករកសាកសពបុរសម្នាក់ឃើញនៅព្រឹកនេះ ខណៈកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មានកម្មករ៥នាក់ហែលទឹកឆ្លងមកផ្ទះវិញ ហើយក៏បាត់ម្នាក់នៅក្នុងទឹកស្ទឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពជន​ម្នាក់ ត្រូវបាន​រកឃើញ​មកវិញ​នៅក្នុង​ជម្រៅ​ទឹក​ដែល​គួរឲ្យ​ខ្លាច បន្ទាប់ពី​ពួកគេ​មាន​គ្នា ៥ នាក់ បាននាំគ្នា​ហែល​ឆ្លង​ទឹក​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​ពេល​ចេញពី​ធ្វើការ ហើយក៏​បាត់​ម្នាក់​នៅក្នុង​ទឹកស្ទឹង​នោះ​។ កាលពី​ល្ងាច​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាសាក់ និង កម្លាំង​អន្តរាគមន៍​វរ​សេនា​តូច​ស៊ើបការណ៍​យោធភូមិភាគ​ទី​៥ បាន​ស្វែងរក ឈ្មោះ ធី ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ជា​កម្មករ​ធ្វើការ​នៅ ក្រុមហ៊ុន​ថៃ​ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី ។​

​គឺ​នៅ​ល្ងាច​នោះ​ដោយសារ​ទឹកស្ទឹង​ដូន​ទ្រី​បាន​ឡើង​ខ្លាំង ហើយ​កម្ម​ករទាំង ៥ នាក់ បានសម្រេច​ហែល​ឆ្លង ដែល​ធ្វើឲ្យ​យុវជន​ម្នា​ក់បាន​បាត់​ខ្លួន ខណៈពេល​ព្យាយាម​ហែល​ឆ្លង​ទឹកស្ទឹង​ដែល​កំពុង​ហូរ​ខ្លាំង លុះដល់ ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង ៨ ព្រឹក សព​ត្រូវបាន​រកឃើញនៅ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ខាងលើប្រមាណ ៥០០​ម៉ែត្រ នៅ​ចំណុច​ទំនប់​ស្ទាក់​ទឹកស្ទឹង​ដូន​ទ្រី ក្នុងក្រុមទី​៨ ភូមិ​កែវ​មុន្នី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង។ បច្ចុប្បន្ន​សព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម