Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងនៅខេត្តរតនគិរី ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ និងផលដំណាំជាង៣ពាន់ហិកតា

បានផុស

នៅ

ជំនន់ទឹកភ្លៀងនៅខេត្តរតនគិរីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២ពាន់គ្រួសារនិងផលដំណាំផ្សេងៗជាង៣ពាន់ហិកតាព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ថាជំនន់ទឹកភ្ញៀងនៅខេត្តរតនគីរីបានប៉ះពាល់ស្រុកចំនួន៥រួមមានស្រុកអណ្តូងមាស ស្រុកកូនមុំ ស្រុក លំផាត់ ស្រុកអូរយ៉ាដាវ និងស្រុកតាវែងដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២២១៥គ្រួសារ ស្មើនឹង៨៨៨៣នាក់ ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្តិភាពចំនួន៣៨៦គ្រួសារស្មើនឹង១៦០៧នាក់ ប៉ះពាល់ផ្ទះសម្បែង១១៤៣ខ្នង សាលារៀន១០ មណ្ឌលសុខភាព៣ វត្ត៥ តូបលក់ដូរ១០០និងរោងជាង២និងជម្លៀសគោជ្រូកមាន់ទាជាង២ពាន់ក្បាល ។

លោកបានបន្តថាក្រៅពីនេះប៉ះពាល់ដល់ផលដំណាំចំនួន១៤២៧ហិកតា  ខូចខាតសំណាប១៥ហិកតា សន្ទូង១៦៥៣ហិកតាប៉ះពាល់ស្ពានបេតុង១៧កន្លែង ផ្លូវគ្រួសក្រហមជាង២ម៉ឺនមែត្រ  ប៉ះពាល់ទំន់ទឹក៨ម៉ែត្រ អណ្តូងស្នប់១០៨កន្លែង បង្គន់អនាម័យ៤៩០កន្លែងនិង ស្រះទឹក២០កន្លែង ។

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការពារអាយុជីវិតរបស់ជនរងគ្រោះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម