Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលកម្ពុជា នាំយកអំណោយចែកជូនពលករខ្មែរ ១២៨គ្រួសារ ដែលប៉ះពាល់ដោយកូវីដ និងជំនន់ទឹកភ្លៀង

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ ក្រុមការងារ​របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ នៃ​ស្រុក​គោក​ធ្យូង ខេត្ត​សា​កែវ និង​អង្គការ​ការពារ​សិទ្ធិ​ពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរចំនួន១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តសាកែវ នេះ​បើតាម​អ្នកនាំពាក្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ​ថា ខណៈពេល​ចុះសួរសុខទុក្ខ​នោះ ក្រុមការងារ ក៏បាន​នាំយក​អំណោយ​ដូចជា អង្ករ មី​កញ្ចប់ ទឹក​សុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និង​សម្ភារៈ​មួយចំនួនទៀត ចែកជូន​ពួកគេ​ផងដែរ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំនន់​ទឹកភ្លៀង​។​

​បន្ថែម​ពីនេះ ក្រុមការងារ​បានធ្វើកា​រ​ណែនាំ​អប់រំ និង​ក្រើនរំលឹក​បន្ថែម​ដល់​បងប្អូន​កម្មករ​ខ្មែរ​ទាំងអស់​ត្រូវ​ថែទាំ​សុខភាព​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ពាក់​ម៉ាសជាប្រចាំ​ពេលចេញ​ធ្វើដំណើរ​ទៅ​ក្រៅ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ​អាល់កុល ឬ​ជែ​ល មិនត្រូវ​ទៅ​កន្លែង​ណា ដែលមាន​មនុស្ស​ច្រើន ឬ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​តិច និង​អនុវត្តតាម​វិធានការ​សុខាភិបាល​ថៃ ដែល​អាជ្ញាធរ​ថៃ​បាន​ណែនាំ ព្រមទាំង​ណែនាំ​ពី​ហានិភ័យ នៃ​ការ​ឆ្លងដែន​ចេញចូល​កម្ពុជា​-​ថៃ ដោយ​ខុស​ច្បាស់​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម