Connect with us

ព័ត៌មានជាតិ

ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក នៅ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ត្រៀមលក្ខណៈ​បង្ការ ខណៈ​ទឹក​ឡើង​ខ្ពស់​នា​ប៉ុន្មាន​ថ្ងៃនេះ

បានផុស

នៅ

ភ្នំពេញ ​៖ ដោយសារតែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន បណ្តាលអោយ​កម្ពស់ ទឹក ស្ទឹង ព្រែក ត្នោត​កើនឡើង​និង​ដោយ​ទទួល​បាន​ណែនាំ​ពី លោក​ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១​នេះ លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា បាន​ដឹកនាំ​ក្រុមការងារ​សាខា បាន​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ទឹក​នៅ​តាម​មូលដ្ឋាន​នានា​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ត្រៀមលក្ខណៈ​បង្ការ​ទប់ស្កាត់​គ្រោះធម្មជាតិ​ទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ប៊ុនធឿន ខណៈ​ចុះ​ពិនិត្យ​នោះ បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ និង​មានការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ពី​ស្ថានភាព​ទឹក ដែល​អាច​បង្ក​ជា​ទឹកជំនន់ ទន្ទឹម​នឹង​នេះ​ក៏​សូម​យកចិត្តទុកដាក់​ពី​សុខភាព បរិភោគ​អាហារ​ដែល​ចំអិន​បាន​ឆ្អិន ពិសារ​ទឹក​ដាំ​ពុះ និង​សូម​ប្រុង​ប្រ​យ័ត្ន​ចំពោះ​សត្វ​អ​សេ​ពិស​នានា ជាពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ​កុំ​ឲ្យ​លេង​ទឹក ហើយ​សូមកុំ​ធ្វេស​ប្រ ហែស​ចំពោះ​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​៖ ៣​ការពារ និង ៣ កុំ ។

លោកនាយក​ប្រតិបត្តិ​សាខា បាន​លើ​កឡើង​បន្ត​ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន តែងតែ​ណែនាំ​ក្រើន​រំលឹក​ជាប្រចាំ​ដល់​តាម​សាខា​អនុសាខា​ទាំងអស់​ត្រូវតែ​ចុះ​ឲ្យ​ជាប់​ជិតដិត​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​បានដឹង​ពី​សុខទុក្ខ និង​នៅពេល​ពួកគាត់​ជួបប្រទះ​នូវ​ទុក្ខលំបាក ត្រូវ​ធ្វើ​ការ​ដោះ ស្រាយ​ឆ្លើ​យ​តប​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ ពេលវេលា ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​យើង​មិនបាន​ដឹង ហើយ​មិនបាន​ដោះស្រាយ នោះ​ឡើយ៕

ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម