ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកយុទ្ធនាការ «បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម-គ្រុនឈីក»
ព្រៃវែង ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការ បានអញ្ជើញបើកយុទ្ធនាការ «បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម-គ្រុនឈីក» នៅតាមភូមិចំនួន ២៣ ក្នុងសង្កាត់ចំនួន ៤ គឺសង្កាត់កំពង់លាវ បារាយណ៍ ជើងទឹក និងសង្កាត់តាកោ នៃក្រុងព្រៃវែង ខេត្តព្រៃវែង។
យុទ្ធនាការនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២១ ដោយការចូលរួមពីគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុងព្រៃវែង តំណាងមន្ទីរសុខាភិបាល អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសបើកយុទ្ធនាការនោះ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានលើកឡើងពីសកម្មភាពសំខាន់ៗរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលប្រតិបត្តិការទៅតាមវិស័យអាទិភាពទាំង៤ ជាពិសេសការងារឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ការងារសុខភាពនៅតាមសហគមន៍ និងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង និងមន្ទីរសុខាភិបាលខេត្តព្រៃវែង ធ្វើយុទ្ធនាការបាញ់ថ្នាំកំចាត់ជម្រកមូសខ្លា ដាក់ថ្នាំអាល់ប៊េត សម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធឧគ្ឃោសនាសព្ទ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋក្នុងការបង្ការ និងការពារ ទប់ស្កាត់អាត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម-គ្រុនឈីកនៅក្នុងសហគមន៍៕
ដោយ ៖ សៅ គ្រី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង