Connect with us

ព័ត៌មានជាតិ

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

បានផុស

នៅ

អ្នកស្រាវជ្រាវ​សង្គម ក៏ដូចជា​អ្នកវិភាគ​សង្គម​មួយរូប គឺ​លោក​បណ្ឌិត សេង សារី បាន​អះអាង​នៅថ្ងៃនេះ​ថា មានតែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​តែម្នាក់ឯង​ប៉ុណ្ណោះ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា រហូតដល់​ទៅ​២​ដង​ក្នុង​រយៈពេល​មិន​ដល់​៤​ទសវត្ស​។

តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន នា​ថ្ងៃទី​២១ ខែតុលា នេះ លោក សេង សារី បាន​លើកឡើងថា កាលពី​ជាង​៣០​ឆ្នាំមុន វីរជន​២​រូប បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​មួយ ដែល​ឈានទៅដល់​ការបញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​។ បើ​តាម​បណ្ឌិត សេង សារី វីរជន​ទាំង​២​រូបនោះ គឺ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​កម្ពុ​ជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​បើ​តាម​លោក សេង សារី តាំងពី​ពេលនោះ​មក កម្ពុជា​ឈាន​ជំហាន​លើផ្លូវ​សន្តិភាព បាន​៣០​ឆ្នាំ​ហើយ ទោះបី​មិនអាច​ធ្វើឱ្យ​ពលរដ្ឋ និង​អន្តរជាតិ​ពេញចិត្ត​ទាំងអស់​ក៏ដោយ ក៏​កម្ពុជា​បាន​កសាង​សន្តិភាព​មួយ​ដែល​គ្មាន​សង្គ្រាម និង​គ្មាន​ជម្លោះ​ប្រដាប់អាវុធ​ឡើយ​។ លោក​ថា អ្វីដែល​វីរជន​នយោបាយ​បច្ចុប្បន្ន និង​អ្នកនយោបាយ​បន្តវេន​ត្រូវ​កសាង​បន្តរ​ទៀត គឺ​ការកសាង​សន្តិភាព​មួយ ដែលមាន​ការគោរព​សិទ្ធិមនុស្ស មាន​នីតិរដ្ឋ មាន​យុ​ត្តិ​ធ​ម៌​សង្គម មាន​សមភាព​ផ្នែក​ខាង​សេដ្ឋកិច្ច និង​បន្តដំណើរ​លើ​វិថី​ប្រជាធិបតេយ្យ​ដ៏​ពេញលេញ​មួយ​។

គួររំលឹកថា ការលើកឡើង​របស់លោក​បណ្ឌិត សេង សារី បានធ្វើ​ឡើងខណៈ នៃ​ការអបអរសាទរ​ខួប​៣០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និង​ខួប​៣០​ឆ្នាំ​នៃ​ការយាង​និវត្តន៍​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” មកកាន់​មាតុភូមិ​វិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) ជិត​ចូល​មកដល់​។

ដើម្បី​អបអរសាទរ​ខួប​៣០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការយាង​និវត្តន៍​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” មកកាន់​មាតុភូមិ​វិញ​នេះ រាជរដ្ឋាភិបាល ក៏បាន​អនុញ្ញាត​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​៣០.០០០​រៀល​គំរូ​ថ្មី ដើម្បី​ដាក់​ឱ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

កិច្ចព្រមព្រៀង​ក្រុងប៉ារីស ត្រូវបាន​បញ្ចប់​ដោយ​ផ្លែផ្កា និង​ជោគជ័យ​បំផុត ក្រោម​វត្តមាន​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភាគី​បារាំង ដែលជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ដោយ​ប្រកាន់យក​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយ​កិច្ចព្រមព្រៀង​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្តន៍ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​រដ្ឋធម្មនុញ្ញ និង​បានធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថេរភាព សន្តិសុខ និង​សន្តិភាព​ពេញលេញ​រហូតដល់​បច្ចុប្បន្ន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ដែលទើបចូលស្រុក ត្រូវដោះលែងឲ្យនៅ​ក្រៅឃុំ តែបង់លុយជិត ១១,០០០ ដុល្លារ

ជីវិតកម្សាន្ដ១៦ នាទី មុន

ហ្វាន់ ពីងពីង នៅតែទទួលការសរសើរលើឆាកដើរម៉ូដ ថ្វីបើបាត់មុខយូរក្ដី

ព័ត៌មានជាតិ៤៩ នាទី មុន

អង្កការយូនីដូ និងក្រសួងឧស្សាហកម្ម ជំរុញចាប់ផ្តើម​បង្កើត​សួនឧស្សាហកម្មបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៥១ នាទី មុន

សមត្ថកិច្ចបង្ក្រាបទីតាំង ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ នៅស្រុកទឹកផុស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីក្រុងប៉េកាំង ជំរុញអាស៊ីអាគ្នេយ៍ ជួយទប់ស្កាត់ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង កុំឲ្យឆាបឆួលដល់គ្រប់គ្រងលែងបាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម