Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

បានផុស

នៅ

សៀម​រា​ប ៖ ថ្លែង​ក្នុង​ពិធី​ដាំ​កូនឈើ​នៅ​វត្ត​ឥន្ទបត្ត​បុរី​ហៅ​វត្ត​អង្គរ​ខាងជើង ស្ថិតក្នុង​សង្កាត់​នគរធំ​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល មានប្រសាសន៍ថា ការ​ជួបជុំ​ដាំ​កូនឈើ​នាពេលនេះ ​មាន​គោលបំណង​២​សំខាន់​គឺ ទី​១៖ ការ​ដាំ​កូនឈើ​ជា​ការ​រួមចំណែក នៃ​ការរៀបចំ​សួន​ទេសភាព វប្បធម៌​នៅក្នុង​វត្ត​ឥន្ទបត្ត​បុរី​ហៅ​អង្គរ​ខាងជើង ដែល​ជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ជា​ចំណែក​មួយ​ជួយ​បំពេញបន្ថែម នូវ​កិច្ចប្រឹងប្រែង​របស់​អាជ្ញា​ធរ​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​អប្សរា នៅក្នុង​ក្របខណ្ឌ នៃ​ការកែលំអ នូវ​បរិស្ថាន​នៅក្នុង​តំបន់​អង្គរ​ក៏ដូចជា​ក្នុង​ខេត្តសៀមរាប​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ការ​ដាំ​ដើមឈើ​មាន​អត្ថន័យ និង​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​យើង​ទាំងអស់​គ្នា ឈើ​បានផ្តល់​ជា​ម្លប់ ផ្តល់នូវ​ខ្យល់​ដកដង្ហើម​ដែលមាន​គុណភាព ផ្តល់នូវ​ឧកស៊ីហ្សែន ផ្តល់​នូវ​អត្ថប្រយោជន៍​សម្រាប់​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ការ​រួម​គ្នា​ដាំ​ដើមឈើ​នាពេលនេះ​ជាការ​ចូលរួម​រំលឹក​និង​តបស្នង​សងគុណ ចំពោះ​ធម្មជាតិ​ដែលមាន​ចំពោះ​យើង ។ ទី​២៖ អាស្រ័យ​ដោយ​ទីតាំង​ភូមិសាស្ត្រ​តំបន់​អង្គរ​ជា​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ​យូរអង្វែង នៃ​ការកកើត​ព្រះពុទ្ធសាសនា​នៅ​ខេត្តសៀមរាប ក៏ដូចជា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​គេ ហេតុនេះ ក្នុងនាម​គណៈ​គ្រប់គ្រង​សាលា​ភូមិន្ទ​រដ្ឋបាល បាន​សម្រេចយក ទីតាំង​វត្ត​ឥន្ទបត្ត​បុរី ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ ស្របគ្នា​ជាមួយនឹង​ការគិតគូរ និង​ពិចារណា លើ​គម្រោង​សាកល្បង​នេះ ដោយ​គ្រោង​នឹង​ជ្រើសរើស​ទីតាំង នៃ​ទី​អារាម​ណាមួយ​ចំនួន ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​រៀបចំ​សួន​ទេសភាព​វប្បធម៌​ជា​បន្តទៅទៀត ដោយ​កន្លងមក​គណៈ​គ្រប់គ្រង​សាលា បាន​ពិនិត្យ និង​ពិចារណា​ទៅលើ​វត្ត​មួយចំនួន​នៅ​ខេត្តព្រៃវែង បាត់ដំបង ក្រចេះ​ផងដែរ។

គម្រោង​សាកល្បង នៃ​ការរៀបចំ​សួន​ទេសភាព​វប្បធម៌​តាម​វត្ត​អារាម​ជា​គម្រោង​មួយ​មានតម្លៃ​ផ្សារភ្ជាប់​ព្រះ​ពុ​ទ្ធ​សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា ជាមួយនឹង សាសនា​ដទៃៗ​ទៀត​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ រួមរស់​ជាមួយគ្នា​ដោយ​សុខដុមរមនា ហើយ​យើង​ទាំងអស់​គ្នា​នៅតែ​បន្ត​ការរក្សា​តម្លៃ​ក្នុង​ការ​លើកកម្ពស់​ព្រះ​ពុ​ទ្ធ​សាសនា លើកកម្ពស់​វប្បធម៌​ជាតិ ក៏ដូចជា​ការ​លើកកម្ពស់​នូវ​ភាពសុខដុមរមនា​នៅក្នុង​សង្គមជាតិ​ទាំងអស់គ្នា​។ កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​គឺ​បន្ត​ថែរក្សា​សន្តិភាព​ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ចេរភាព​។

លោក យក់ ប៊ុន​ណា មានប្រសាសន៍​បន្ថែមថា ការចូលរួម​ដាំ​កូនឈើ គឺជា​ការចូលរួម​តបស្នង​សងគុណ​ដល់​បុព្វការី​ជន ដែល​បាន​ប្រឹងប្រែង​ក្នុងការ​កសាង​ប្រទេសជាតិ​ឱ្យមាន​ការ​រីកចម្រើន​រហូត​មកដល់​សព្វថ្ងៃ និង​ជា​គំរូ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​នៅក្នុង​ការប្រឹងប្រែង​កសាង​សង្គមជាតិ​របស់​យើង​ជា​បន្តទៅទៀត​។

សូម​ជម្រាប​ថា កូនឈើ​ចម្រុះ​ប្រភេទ​ចំនួន​២​ពាន់​ដើម ត្រូវ​បាន​រួមគ្នា​ដាំ​នៅ​ចំណុច​ព្រៃ​រិច​រិល​ក្បែរ​វត្ត​ឥន្ទបត្ត​បុរី​ហៅ​វត្ត​អង្គរ​ខាងជើង ក្រោម​ការរៀបចំ​របស់​គណៈ​គ្រប់គ្រង​វត្ត ដឹកនាំ​ដោយ ព្រះ​ចរណ​សោភ័ណ បណ្ឌិត គង់ សុភាព ថិ​តប្ប​ញ្ញោ ព្រះ​រាជាគណ​:​ថ្នាក់​កិត្តិយស ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទបត្ត​បុរី​អង្គរ​ខាងជើង សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។

ពិធី​ដាំ​ប្រព្រឹត្តិ​ទៅ​ក្រោម​ព្រះ​វត្តមាន គណ​:​គ្រប់គ្រង​វត្ត ភិក្ខុ​សាមណេរ និង​វត្តមាន​របស់ ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ព្រមទាំង គណៈ​គ្រប់គ្រង​សាលា និង​លោកគ្រូ​អ្នកគ្រូ កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់​ក្រុម​ទី​១​វេន​ព្រឹក​, លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាលនៃ​គណៈ​អភិបាលខេត្ត​សៀមរាប​រួមជាមួយ​ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​មួយចំនួន​ក្នុង​ខេត្ត​, ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាង លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី សរុប​ចំនួន​ប្រមាណ​ជា​២០០ អង្គ​/​នាក់​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម