ព័ត៌មានជាតិ
លោក ឃួង ស្រេង កំពុងចែកម៉ាសជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ លើផ្លូវ២៧១
នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនិងកងកម្លាំងសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរខណ្ឌទួលគោក និងខណ្ឌសែនសុខ បាននិងកំពុងចែកម៉ាសជូនប្រជាពលរដ្ឋជាអ្នកដំណើរ ខណៈពួកគាត់កំពុងធ្វើដំណើរ នៅតាមបណ្ដោយផ្លូវ២៧១ទល់នឹងមុខពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម៉ាសនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញចំនួន១លានម៉ាក់បន្ថែមទៀត ខណៈដែលកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមកនេះ សម្តេចបានប្រគល់មកចំនួន២លានម៉ាសរួចម្តងមកហើយ មកដល់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការចាត់ចែងបន្តទៅឲ្យប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ សាធារណៈ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ គណៈដែរនេះបាននឹងកំពុងរាតត្បាតចូលដល់សហគមន៍ហើយនោះ។
លោក ឃួង ស្រេង បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពាក់ម៉ាស និងអនុវត្តវិធាន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អាជ្ញាធររាជធានី បន្តចែកម៉ាសតាមផ្លូវសាធារណៈ នឹងសហគមន៍ក្រីក្រ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ