Connect with us

ព័ត៌មានជាតិ

ផ្ទុះជម្លោះក្នុង សាលាឃុំត្រាំកក់ រវាងក្រុមហ៊ុនដេញថ្លៃមូលនិធិ ឃុំ សង្កាត់​​

បានផុស

នៅ

អាចជា​ការនិយាយ​សម្រប​សម្រួល​ថ្លៃ​លុយ​ទឹកតែ​គ្នា​មិនត្រូវ ​រវាង​ក្រុមហ៊ុន​ដេញថ្លៃ​សម្រាប់​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ឬ​យ៉ាងណា​? ទើប​កើតមាន​ជម្លោះ​មួយ​ប្រ៉ា​វ​ក្នុង​ សាលាឃុំ​ត្រាំកក់ យ៉ាង​អាធិបតេយ្យធ្វើ​ឲ្យ​លើក​ពេល​ដេញថ្លៃ​គម្រោង​ទៅ​ថ្ងៃមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណាង​ក្រុមហ៊ុន​មួយ​ដែល​មកពី​ខេត្តព្រៃវែង អះអាងថា ខ្លួន​ត្រូវបាន​អ្នកដេញថ្លៃ​នៅ​ខេត្តតាកែវ វាយ​ចំ​មុខ​ខណៈដែល​ខ្លួន​អង្គុយ​រៀប​នឹង​ទៅ​ដាក់​ដំណើរ​ចូលក្នុង​ប្រអប់​ដេញថ្លៃ​ក្នុង​សាលាឃុំ​។ ក្រោយ​កើតហេតុ​ការណ៍​ខ្លួន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្បែរ​នោះ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​។ ដោយឡែក​ក្រុមការងារ​លទ្ធកម្ម​ខេត្ត​ និង​ក្រុមការងារ​លទ្ធកម្ម​ឃុំ​ត្រាំកក់​ ដែលមាន​ភារកិច្ច​ក្នុងការ​ទទួល​និង​បើក​សំណើរ​ដេញថ្លៃ​មូលនិធិ​ឃុំ​នាពេលនោះ មិនបាន​បើក​ស្រោមសំបុត្រ​ដើម្បី​ពិនិត្យមើល ​និង​ប្រកាស​លទ្ធផល​នោះទេ ដោយបាន​លើក​ពេល​ដេញថ្លៃ​ទៅ​ថ្ងៃ​មុខជា​បន្ត ព្រោះ​មានការ​អុកឡុក​ក្នុងអំឡុងពេល​ប្រ​ព្រិត្ត​ទៅ​នៃ​ការដេញថ្លៃ​គម្រោង​។

គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០២១​នេះ ទូរ​ទាំង​ឃុំ​នៃ​ខេត្តតាកែវ ឃើញ​មាន​គម្រោង​ដេញថ្លៃ​មូលនិធិ​ឃុំ សង្កាត់ ជា​បន្តបន្ទាប់ ហើយ​ក្នុងនោះ​រាល់​ការដេញថ្លៃ​ គឺមាន​ក្រុមហ៊ុន​ជាច្រើន​បាន​ទៅ​ចូលរួម ប៉ុន្តែ​គម្រោង​ភាគច្រើន​មានតែ​ក្រុមហ៊ុន២ ទៅ៤ ប៉ុណ្ណោះ​ ដែល​បានដាក់​សំណើរ​ដេញថ្លៃ ក្រៅពី​នោះគេ​ឃើញ​នៅក្បែរៗ​សាលាឃុំ ដោយ​រង់​ចាំមើល​លទ្ធផល​អ្នក​ដែល​ដេញ​បាន​គម្រោង​។ តាម​ការ​ខ្សឹបខ្សៀវ​ពី​ក្រុមហ៊ុន​បង្ហើប​ថា ក្រុមហ៊ុន​ជាច្រើន​ដែល​មក គឺ​មិនមែន​មក​យក​គម្រោង​ទេ គឺ​មក​យកលុយ​ថ្លៃ​ទឹកតែ បើ​អ្នកណា​ចង់បាន​គម្រោង ត្រូវតែដើរ​បញ្ចុះបញ្ចូល​ក្រុមហ៊ុន និង​បោះ​លុយ​ទឹកតែ​ជា​ផ្នូរ​ និង​ការមិន​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៅ​ចូល​ដាក់សំណើរ​ក្នុង​សាលាឃុំ​។​

សកម្មភាព​ខាង​នេះ ពេលខ្លះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ងឿងឆ្ងល់ ព្រោះ​បើ​គម្រោង​ដេញថ្លៃ​បានសម្រេច​តាម​ការចង់បាន​របស់​ម្ចាស់​គម្រោង​មែន​នោះ គឺ​ឃើញ​មាន​គ្នា​ទៅ​ចែក​លុយ​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែម្តង​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម