Connect with us

ព័ត៌មានជាតិ

រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី តម្លៃវិនិយោគ ១៣៩.៥ លានដុល្លារអាមេរិក ចាប់ដំណើរការផលិតកម្មស្រាបៀរជាលើកដំបូង នៅកម្ពុជា

បានផុស

នៅ

​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ រោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានចាប់ដំណើរការផលិតកម្មស្រាបៀរ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រារព្ធ «ពិធីផលិតស្រាបៀរលើកដំបូង» ក្នុង​បរិវេណ​រោងចក្រ​ផ្ទាល់​ដែលមាន ទីតាំងនៅ​លើផ្លូវ​លេខ ១១៤ ក្នុងភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំង​តំណាង​សមាគម​ចិន​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ និង​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ រោងចក្រ​ស្រា​បៀរ វឌ្ឍនៈ ប្រ៊ូ​វើ​រី បានសម្រេច​ការសាងសង់​តាម​ការគ្រោងទុក​ដោយ​ប្រើពេល​ត្រឹមតែ ៤៨៣​ថ្ងៃប៉ុណ្ណោះ ទោះ​ស្ថិតក្នុង​បរិបថ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្តី ហើយ​បានរួម​ចំណែក​ជួយ​បន្ត​ផ្តល់​ការងារ​ដល់​បុគ្គលិក និង​កម្មករ ជាង​១០០០​នាក់ រហូតមកទល់​បច្ចុប្បន្ន​។​

​ដោយបាន​អនុលោម​តាម​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន នាពេលនេះ វឌ្ឍនៈ ប្រ៊ូ​វើ​រី បានសម្រេច​ឈានដល់​ដំណាក់កាល​ផលិត​ស្រា​បៀរ​ជា​លើកដំបូង​របស់ខ្លួន ជាមួយនិង​សមត្ថភាព​ផលិត​រហូតដល់ ៧៦​លាន​កេស​ក្នុង​មួយឆ្នាំ​នាពេលខាងមុខ ហើយ​នៅពេល​ដំណើរ​ការផលិត​កម្មបាន​ពេញលេញ​និង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូតដល់ ១,៥០០​នាក់ និង​ផ្តល់ឱកាស​ការងារ​ដោយ​ប្រយោល​ជាច្រើន​ផ្សេងទៀត​។​

​វត្តមាន​នៃ​រោងចក្រ​ស្រា​បៀរ វឌ្ឍនៈ ប្រ៊ូ​វើ​រី នឹង​ជួយ​ជំរុញ​វិស័យ​ឧស្សាហកម្ម​ស្រា​បៀរ និង​ភេសជ្ជៈ នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពទំនើប សម្បូរបែប​ជាមួយនឹង​បទពិសោធន៍​ថ្មី​ប្លែក ជាពិសេស​គឺ​ជួយ​ជំរុញ​ការលើក កម្ពស់ គុណភាព និង​ស្តង់ដា​នៃ​ការផលិត​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។ ក្នុងន័យនេះ​ដើម្បី​តបស្នង​ឱ្យ​សម​ទៅនឹង​ការគាំទ្រ​ជឿជាក់ ក៏ដូចជា រាល់​ការចំណាយ​របស់​អតិថិជន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​ប្តេជ្ញា​ផលិត​ស្រា​បៀរ​ជាតិ ដោយ​ផ្តល់ជូន​នូវ​គុណភាព និង​សេវាកម្ម​ល្អ​ឯក​ជា​ចម្បង តាមរយៈ​ការសម្រិតសម្រាំង​ជ្រើស​យក​វត្ថុធាតុដើម​យ៉ាង​ល្អិតល្អន់​ពី​ក្រៅប្រទេស ប្រកបដោយ​គុណភាព​ខ្ពស់​មានដូចជា ស្រូវ​សាលី ផ្កា​ហប់ និង​មេស្រា​បៀរ មុននឹង​នាំ​ចូលមក​រោងចក្រ ជាមួយនឹង​ការបំពាក់​នូវ​គ្រឿងចក្រ បច្ចេកវិជ្ជា​ទំនើប​ចុងក្រោយ​បំផុត​ពី​ប្រទេស​អាឡឺម៉ង់​។​

​សមិទ្ធផល​ដែល​កើតចេញពី ការប្តេជ្ញាចិត្ត​វិនិយោគ​យ៉ាង​មោះមុត ក្នុងស្ថានភាព​ដ៏​លំបាក​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នាពេលនេះ គឺជា​ផ្លែផ្កា​ថ្មី​មួយទៀត​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥ – ២០២៥ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាពជោគជ័យ​នៃ​ការសាងសង់​រោងចក្រ​ស្រា​បៀរ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏បាន​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ថែមទៀត​នូវ​ភាពជឿជាក់ និង​ឈរលើ​គោលជំហរ​រួមចំណែក​របស់​វិនិយោគិន​ក្នុងស្រុក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ស្តារ និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​ប្រឈម​បែបណាក៏ដោយ​។

​រោងចក្រ វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ ធ្វើការ​វិនិយោគ​លើ​វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ វិស័យ​បដិសណ្ឋារកិច្ច វិស័យ​ម្ហូបអាហារ វិស័យ​ទំនិញ និង​សេវាកម្ម​ព្រមទាំង​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ គេ​អាច​កត់សម្គាល់​បាន​ថា គ្រប់ការ​វិនិយោគ​រប​ស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​អស់នៃ វឌ្ឍនៈ គ្រុប តាំងពីដើម​រៀងមក គឺ​តែងតែ​ឈរលើ​គោលការណ៍​ដែល​ផ្តល់នូវ​គុណភាព និង​សេវាកម្ម​ល្អ​ឯក​សម្រាប់​ជា​គុណ​តម្លៃ​ស្នូល​ជានិច្ច​។​

​អំពី​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី​

​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​អន្តរជាតិ​ដែលមាន​មោទនភាព​ចំពោះ យថាភូត​ភាព ស្មារតី​ជា​សហគ្រិន ការ​ផ្ចិតផ្ចង់​លើ​គុណភាព វប្បធម៌ និង​ធនធានមនុស្ស​របស់ខ្លួន​។ ការគិតគូរ​ចំពោះ​អតិថិជន​ជា​ចម្បង គឺជា​កត្តា​អាទិភាព​ដែល​ជំរុញ​ឱ្យ​ពួកយើង​ផលិត​ស្រា​បៀរ​ដ៏​ល្អ​ឯក តាមរយៈ​ការប្រើ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការបំពាក់​នូវ​សម្ភារ​បរិក្ខារ​ផលិត និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​។​

​វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​ធ្វើការ​វិនិយោគ​លើ​វិស័យ​ជាច្រើន​រួមមាន វិស័យ​លក់រាយ វិស័យ​អចលនទ្រព្យ សួន​ឧស្សាហកម្ម វិស័យ​ធនាគារ វិស័យ​បដិសណ្ឋារកិច្ច (​សណ្ឋាគារ និង​ហ្គោល​រី​សត​) វិស័យ​សំណង់ វិស័យ​ម្ហូបអាហារ និង​វិស័យ​អប់រំ ជាដើម​។​

​លោកស្រី គុណ ថា​ណែ​ត ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​

​ទូរស័ព្ទ​៖ (៨៥៥)៩៨ ៩២៣ ៨១១

​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម