Connect with us

ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ថ្ងៃ​សម្ពោធ អគារ​ក្រសួងដែន​ដី​ថ្មី​

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមមន្រ្តីឲ្យរៀបចំឡើងវិញនូវកម្មវិធីនានា ដោយចាប់ផ្ដើមដំបូងគឺសម្ពោធក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលកំណត់យកថ្ងៃទី ៨ ខែវិច្ឆិកា ២០២១។

សម្តេចតេជោហ៊ុន សែនបានលើក​ឡើង​ដើម្បីចាប់ផ្ដើមពីការ​បើកសេដ្ឋកិច្ច រួមទាំង​ដំណើរការ​កម្មវិធី​នានា​ដែល​បាន​លុប​ចោលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «បើយើងនៅតែក្នុងរូង ពេលដែលយើងឲ្យសិស្សសាលាចូលរៀនដូចជាមិនល្អមើលហើយមិនត្រូវនឹងសង្វាក់ការងារទៀត។ យើង​ត្រូវ​ទៅ​ពិនិត្យមើលកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោលដូចជា សម្ពោធក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ការសម្ពោធស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់-ក្រូចឆ្មារ ,ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំនិងអស់ថវិកាយ៉ាងច្រើន​។ យើងត្រូវតែសម្ពោធកម្មវិធីមួយចំនួនដែលយើងធ្វើកន្លងទៅនេះ អាចរៀបចំឡើងវិញដើម្បីឲ្យដំណើរការការងារធម្មតា។

សម្តេចតេជោបន្តថា បើ​មិនបើកជាទូទៅទេការស្លាប់ដោយសារសេដ្ឋកិច្ចគឺជាការស្លាប់ដែលពិបាក ជាងការស្លាប់ដោយសារ​កូវីដទៅទៀត​។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងសប្តាហ៍នេះគឺ​មានកិច្ចការច្រើន ហើយអាទិត្យក្រោយនេះប្រជុំរដ្ឋសភា ដើម្បីឆ្លងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល និង​មានកិច្ចប្រជុំអាស៊ានចំនួន ៣ ថ្ងៃ ហើយដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានឆ្នាំ ២០២២។ ចូលដល់ខែវិច្ឆិកាក៏​នឹង​មានកិច្ចការបន្តទៀតជាច្រើន។

អគារ​​ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បាន​ចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានទីតាំងនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានកម្ពស់ជិត៨៥ម៉ែត្រ ចែកចេញជា៥ជាន់ អគារនេះមានក្បូរក្បាច់រចនាល្អពិសេស ដោយយកលំនាំតាមគម្រូស្ថាបត្យកម្មខ្មែរបុរាណ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម