Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន​ ឱ្យចាប់ឱកាសពីថៃ ដើម្បីបើកជើងហោះហើរ និងទេសចរណ៍

បានផុស

នៅ

ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារជាសម្លេង​ ដែលត្រូវបាន​ផ្សព្វផ្សាយ​ នៅថ្ងៃទី២២​ ខែតុលា ឆ្នាំ​២០២១​នេះ ​សម្ដេចតេជោ​បានមានប្រសាសន៍​ថា បើយើងមិនបើកឡើងវិញទេ ការស្លាប់ដោយសេដ្ឋកិច្ច ប្រហែ​ល​ជាស្លាប់ដោយលំបាកជាងកូវីដទៅទៀត ប៉ុន្តែឥឡូវនេះយើងបានឃើញស្ថានភាពបានថយចុះនៅក្នុងប្រទេសរបស់យើង​។ ជាមួយគ្នានោះសម្ដេចបានស្នើឱ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិនិត្យមើលលើការបើកទេសចរណ៍ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោបានអះអាងថា សម្ដេច​បានទទួលលិខិត១ ដោយប្រទេសថៃ​បានដាក់ចេញចំនួន៤៦ ប្រទេស។ ក្នុងចំណោម​ ៤៦ប្រទេសនោះ មានកម្ពុជាផងដែរ ដែលអាចចេញចូលប្រទេសថៃបាន។ សម្ដេចបានបញ្ជាក់ថា ប្រសិនបើយ៉ាង​ដូច្នោះមែន យើងនឹងចាប់យកឱកាសនេះជាមួយថៃតែម្ដង​។

បើតាមសម្ដេច​តេជោ ហ៊ុន សែន​​ បានមានប្រសាសន៍ថា កម្ពុជា​មានប្រទេសខ្លះ​អត់មានទំនាក់ទំនងផ្លូវអាកាសទេ ប៉ុន្តែមានប្រទេសខ្លះ ដែលមានទំនាក់ទំនងផ្លូវអាកាស តែកម្ពុជាខ្លួនឯងជាអ្នកបិទដែរ ដោយ​សារតែពេលនោះមានការឆ្លងខ្លាំងពេក ហើយឥឡូវនេះ ការហោះហើររបស់យើង​​មានពីសាំងហ្គាពួរ ​ពីប្រទេសចិន និងកូរ៉េ​ ដូច្នេះប្រសិនបើថៃចាប់ផ្ដើមអនុវត្តលើបញ្ហានេះ យើងអាចចាប់ផ្ដើម​ជាមួយថៃតែម្ដង​។

សម្ដេច​តេជោ ហ៊ុន សែន​ អះអាងថា យើងទៅថៃ គេមិនឱ្យធ្វើចត្តាឡីស័ក ថៃមកយើងក៏យើងមិនឱ្យធ្វើចត្តាឡីស័ក ដូច្នេះយើងអាចចាប់ផ្ដើមបើកការហោះហើរ​ឡើងវិញ។ ដូច្នេះទេសចរបើមកដល់ថៃ គឺអាចមកដល់កម្ពុជា ក្នុងពេលដែលយើងមានគោលការណ៍​ វីសាមួយ​ប្រើបានពីរប្រទេស​រួចទៅហើយ​។ ​យើង​អាចទាញ​អ្នកវិនិយោគ និងអ្នកទេសចរពីប្រទេសថៃ​ផង ពីបណ្ដាប្រទេសផ្សេងៗចូលមកប្រទេសថៃ​​ដែរ។ សម្តេចមានប្រសាសន៍ថា ​ត្រូវពិចារណាលើបញ្ហានេះឱ្យបាន​រហ័ស ហើយត្រូវចាប់យកឱកាសពិសេសដែលយើងមាន។

ជាមួយគ្នានោះ សម្ដេច​ប្រមុខរាជរដ្ឋាភិបាល​ បានឱ្យ​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​​ ពិនិត្យ​​មើល​ល​ទ្ធភាព ​នៃការបើកឡើងវិញ​នូវផ្លូវអាកាស​ជាមួយ​ទីក្រុងកូឡាឡាំពួរ ជាមួយ​ទីក្រុង​ហ្សាកាតា ជាមួយ​ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកម្ពុជាផងដែរ។ សម្ដេចតេជោអះអាងថា មកដល់ពេលនេះយើង​បានគ្រប់គ្រងករណីរីករាលដាល​បានល្អហើយ ហើយយើងក៏បានកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័កផងដែរ ដែលនេះ គឺជាផ្នែកមួយនៃការទាក់ទាញ ហើយឈានទៅដល់ការរៀបចំឡើងវិញនូវទេសចរណ៍សុវត្ថិភាព និងទេសចរណ៍វាក់សាំង​។

សម្ដេច​តេជោ ហ៊ុន សែន​​ បានលើកឡើងដែរថា ជាបទពិសោធន៍ កម្ពុជាបានអនុវត្តរួចហើយ គឺនៅពេលភ្ជុំបិណ្ឌ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋដើរលេងក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ តែក្រោយពេលភ្ជុំបិណ្ឌរួច​មិនមានឃើញផ្ទុះនៃការរីករាលដាលនោះទេ។ ដូច្នេះមានន័យថា កូវីដមិនបានរីករាលដាលខ្លាំងនោះទេ ហើយនេះជាបទពិសោធន៍ ដើម្បីឈានទៅការបើកសាលារៀន​ ក៏ដូចជា​បើកអាជីវកម្មឡើងវិញ​។

បើនិយាយពីផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ​កសិកម្ម និងឧស្សាហកម្ម នៅ​ប្រទេសកម្ពុជា​បើកពេញបន្ទុកតែម្ដង ប៉ុន្តែ​ផ្នែកការងារ និងផ្នែកសេវា ​បានថមថយ ដោយសារតែផលប៉ះពាល់ពីការរឹតត្បិតសម្រាប់ប្រឆាំងកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងរបស់យើងបានប្រមាណ ៨៥ ភាគរយនៃប្រជាពលរដ្ឋសរុប ១៦ លាននាក់ទៅហើយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម