គម្រោង​ស្ពាន​ធំពីរ​ឆ្លង​កាត់​ទន្លេស្ថិត​ក្នុង​កញ្ចប់​ថវិកា​​កម្ចី​​ ២០០០ លាន​ដុល្លារ​ឆ្នាំ​២០២២
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គម្រោង​ស្ពាន​ធំពីរ​ឆ្លង​កាត់​ទន្លេស្ថិត​ក្នុង​កញ្ចប់​ថវិកា​​កម្ចី​​ ២០០០ លាន​ដុល្លារ​ឆ្នាំ​២០២២

បានផុស

នៅ

ឆ្នាំ២០២២ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ស្នើ​សុំ​ប្រាក់កម្ចីចំនួន ១ ៦០០លាន SDR (ប្រហែល ២២៥៦លានដុល្លារ​) ពីដៃគូ​អភិវឌ្ឍ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​កូវីដ១៩។ កញ្ចប់​ថវិកា​ជាង ២ពាន់​លាន​ដុល្លារ​នេះ រដ្ឋាភិបាលបាន​កំណត់​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​អាទិភាព​មាន​ដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/វិស័យថាមពលចំនួន៩គម្រោងគឺ៖

-គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី១
-គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២
-គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨
-គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២
-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី
-គម្រោងសាងសង់ខ្សែបញ្ជូន ១១៥គីឡូវ៉ុលបារាយណ៍-ស្ទឹងត្រង់
-គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទជំហានទី២ និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល

២/វិស័យធារាសាស្ត្រចំនួន៦គម្រោងគឺ៖

-គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំ
-គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង (ហិរញ្ញប្បទានបន្ថែម)
-គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក
-កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មជំហានទី២
-គម្រោងជួសជុល និងស្តារផលប៉ះពាល់ទឹកជំនន់ឆ្នាំ២០២០ និងគម្រោងលើកកម្ពស់សមត្ថភាពបន្សំនៅជនបទ

៣/វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦គម្រោងគឺ៖

-គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ
-គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)
-គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២
-គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣)
-គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព
-គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

៤/វិស័យសុខាភិបាលចំនួន៣គម្រោងគឺ៖

-គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត
-គម្រោងពង្រឹងវិស័យសុខាភិបាលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងមហាអនុតំបន់មេគង្គ
-គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលជំហានទី២

៥/វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២គម្រោង៖

-គម្រោងបណ្តុះបណ្តាលជំនាញ សម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត
-គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅមធ្យមសិក្សាទុតិយភូមិ

៦/វិស័យកសិកម្មចំនួន ៤គម្រោងគឺ៖

-កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា
-គម្រោងនេសាទនៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តភាព(២គម្រោង)
-គម្រោងផលិតកម្មសត្វឆ្លងដែន និងការជំរុញខ្សែច្រវ៉ាក់ផលិតកម្មមហាអនុតំបន់មេគង្គ

វិស័យអាទិភាពផ្សេងទៀតគឺ៖

-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់ក្រុងតាខ្មៅ (ឥណទានបន្ថែម)
-កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-គម្រោងគាំទ្រការសិក្សាសមិទ្ធិ លទ្ធកម្ម និងការអនុវត្តគម្រោងកម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែងគម្រោង គ្រប់គ្រងធនធានធម្មជាតិ
-គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា

ក្នុង​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកមិញនេះ បាន​​ពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” ដោយ​លើកពីគម្រោង​​ស្នើសុំ​​ដៃគូ​អភិវឌ្ឍ​លើ​ហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន ៣៥ ដែលរួមមាន៖

-សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦ គម្រោង

-ព្រះរាជាណាចក្រថៃ ចំនួន ១ គម្រោង

-ប្រទេសជប៉ុនចំនួន ៣ គម្រោង

-សាធារណរដ្ឋកូរ៉េចំនួន ៥ គម្រោង

-សាធារណរដ្ឋបារាំងចំនួន ៥ គម្រោង

-ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន ២ គម្រោង

-ធនាគារអភិវឌ្ឍអាស៊ីចំនួន ៩ គម្រោង

-ធនាគារពិភពលោកចំនួន ៣ គម្រោង

-ធនាគារវិនិយោគអឺរ៉ុបចំនួន ១ គម្រោង

-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១ គម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខ​ការ​ទូត​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ប្រជាជន

នយោបាយ១ ម៉ោង មុន

សម្តេច ស ខេង ចេញមកប្រកាសគាំទ្ររាល់ការសម្រេចរបស់បក្សប្រជាជនកម្ពុជាចំពោះអនាគតនាយករដ្ឋមន្រ្តី

ព័ត៌មានជាតិ១ ម៉ោង មុន

របរលក់ដូងផ្តល់ចំណូលខ្ទង់ ៣០ម៉ឺនរៀល១ថ្ងៃ ដល់អាជីវករមុខវត្តដីដុះក្រុងកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប សម្រេចបាន​ជាង ៩០​ភាគរយៈ​ហើយ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២១

នយោបាយ២ ម៉ោង មុន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​១០ ខែធ្នូ ខាងមុខ​ដើម្បី​អនុម័ត​ការងារ​ចំនួន​២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services