Connect with us

ព័ត៌មានជាតិ

ុូUpdate ៖ តុលាការ សម្រេចឃុំខ្លួន មន្ត្រីទ័ពអាកាស កងកេង ឈ្មោះ អេង អូន ដាក់ពន្ធនាគារ

បានផុស

នៅ

ចៅក្រម​សើ​ប​សួរ​សាលាដំបូង នា​ល្ងាច​ថ្ងៃទី២២​ ខែតុលា ឆ្នាំ​២០២១​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​មន្ត្រី​ទ័ពអាកាស​កងកេង ខេត្ត​ព្រះសីហនុ ឈ្មោះ អេង អូន ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស ។​

ប្រភពព័​ត៌មាន​ពី​សាលាដំបូង​បានអោយដឹងថា លោក​ អេង អូន ត្រូវបាន​តុលាការ​ចោទ​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ឆបោក ប្រព្រឹត្ត​នៅ​ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ កាលពី​អំ​ឡុង​ឆ្នាំ​២០២០ និង​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល ចាប់ខ្លួន​ជាថ្មី​បញ្ជូនមក​សាលាដំបូង​នា​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី២២​ ខែតុលា ឆ្នាំ​២០២១​នេះ ដើម្បី​ធ្វើការ​សាកសួរ ។​

សមត្ថកិច្ច​បញ្ជាក់ថា ការចាប់ខ្លួន​ឈ្មោះ អេង អូន គឺ​អនុវត្តតាម​ដីកា​របស់លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

ក្រោយ​សាកសួរ​ចប់ តុលាការ​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ឈ្មោះ អេង អូន ដាក់ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ដើម្បី​បើក​កា​រសើប​សួ​រប​ន្តនៅពេល​ក្រោយ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម