Connect with us

ព័ត៌មានជាតិ

បេតិកភណ្ឌ មានជីវិត គឺជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជន ទូទៅ

បានផុស

នៅ

​អំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រើប្រាស់​ឱកាស​យ៉ាងច្រើន ក្នុងការ​កែលំអ​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​រមណីយដ្ឋាន​អង្គរ ខណៈដែល​ស្ងាត់​ភ្ញៀវ​ទៅ​ទស្សនា​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ លើកឡើងថា រមណីយដ្ឋាន​អង្គរ នឹង​ផ្លាស់ប្ដូរ​ការទទួល​ភ្ញៀវ​ទេសចរ ក្រោយ​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​កាលពីពេល​ថ្មីៗ​នេះ​ថា កាលពីមុន​មាន​ជំងឺ​កូ​វីដ​-១៩ គឺ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ រមណីយដ្ឋាន​អង្គរ ទទួលបាន​ទេសចរ​ច្រើន​លើសលប់ ប្រមាណ​៥​ទៅ​៦​លាន​នាក់ ទាំង​ទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស ប៉ុន្ដែ​ភ្ញៀវទេសចរ​ភាគច្រើន សម្រុកចូល​ទស្សនា​តែ​ប្រាសាទធំៗ តែ​២ ទៅ​៣​ប៉ុណ្ណោះ គឺមាន​អង្គរវត្ត បា​យ័ន្ត និង​តា​ព្រហ្ម​។ ដោយឡែក​ប្រាសាទ​ផ្សេងៗ​ទៀត ត្រូវបាន​រំលង​។ លោក បាន​បន្ដថា ជំងឺ​កូ​វីដ​-១៩ បាន​ក្លាយជា​ឱកាសល្អ​មួយ សម្រាប់​ការសិក្សា​ពី​លំហូរ​ភ្ញៀវទេសចរ ក្នុងការ​រៀបចំ​ពី​របៀប ចំ​លំហូរ​ភ្ញៀវ​ដើរ​តាម​ប្រាសាទ​សារជាថ្មី ដោយ​មិនឱ្យ​ទេសចរ​ទាំងនោះ ដើរ​ស្រេច​តែ​ចិត្ត​ចង់​របស់​ពួកគេ​នោះទេ​។

តាម​ការពន្យល់​របស់​ឯកឧត្ដម ហង់ ពៅ ថា ការចូល​ទស្សនា​តែ​ប្រាសាទ​មួយៗ​ដូច្នេះ ធ្វើឱ្យ​បរិវេណ​ប្រាសាទ​តូចចង្អៀត និង​ការចូល​ទស្សនា​មិនបាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​មិន​យល់​ពី​អត្ថន័យ នៃ​សិល្បៈ និង​វប្បធម៌ ក្នុង​ប្រាសាទ​នោះទេ​។ ​ឯកឧត្ដម បន្តទៀតថា បើ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទស្សនា យកចិត្តទុកដាក់ ដោយ​មិនមាន​ការរំខាន​ពី​អ្នកដទៃ ពួកគាត់​អាចយ​ល់ពី​វប្បធម៌​ពិត​របស់​ខ្មែរ ហើយ​មាន​ពេលវេលា​ឱ្យ​ខ្លួន​គាត់​រីករាយ​ជាមួយ​ស្នាដៃ​ទាំងនោះ មានន័យថា យើង​បានផ្តល់​គម្លាត និង​ភាពស្ងាត់ស្ងៀម​ដែល​យើង​កំពុង​រៀបចំ​ឱ្យ​ភ្ញៀវ​ទស្សនា​អង្គរ​ច្រើន​ដូច​ឆ្នាំ​២០១៨ ឬ​លើស​ជាង​ឆ្នាំ​នោះ​។

ផែនការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា គឺ​ភ្ញៀវទេសចរ មិន​អនុញ្ញាតឱ្យ​គាត់​ទៅមួយ​កន្លែង​ទេ ហើយ​ក្រុមហ៊ុន​ឯកជន ឬ​មគ្គុទ្ទេសក៏ គាត់​ត្រូវ​ដឹងថា ផែនការ​ភ្ញៀវ​គាត់​ត្រូវយក​ទៅណា យើង​អាច​ប្រាប់​គាត់​ថា ម៉ោង​នេះ មិនគួរ​នាំ​ភ្ញៀវ​មក​អង្គរវត្ដ​ទេ គួរតែ​ទៅ​ប្រាសាទ​នោះ​វិញ ដែល​ការរៀប​ចំនេះ នឹង​ត្រៀមខ្លួន​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ ក្រោយ​ចប់​កូ​វីដ​-១៩ ។ ផែនការ​គ្រប់គ្រង​ភ្ញៀវទេសចរ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា គឺ​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​។​

​បើតាម​​ឯកឧត្ដម ហង់ ពៅ ការរៀបចំ​ដំណើរ​ទេសចរ​របៀប​ថ្មី គឺ​ចង់ឱ្យ​ភ្ញៀវទេសចរ​មានបទពិសោធន៍ ទៅនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដឹង​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ផ្សេងៗ របស់​អ្នកស្រុក​អង្គរ និង​បាន​យល់​ពី​បេតិកភណ្ឌ​មានជីវិត​។ លោក​បញ្ជាក់ថា បេតិកភណ្ឌមានជីវិត គឺជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជនទាំងនោះហើយ ដែលធ្វើឱ្យអង្គរក្លាយជាបេតិកភណ្ឌមួយដែលមានជីវិត និងត្រូវការថែរក្សាជានិរន្តតទៅ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម