អ្នកនាំពាក្យ៖ការប្រកាសចូលស្រុករបស់​បក្ខពួក សម រង្ស៊ី គ្រាន់តែជាការគោះទឹកបង្អើលត្រីប៉ុណ្ណោះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ការប្រកាសចូលស្រុករបស់​បក្ខពួក សម រង្ស៊ី គ្រាន់តែជាការគោះទឹកបង្អើលត្រីប៉ុណ្ណោះ

បានផុស

នៅ

នេះជាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នាព្រឹក​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ​បន្ទាប់ពី​ក្រុម​របស់លោក សម រង្ស៊ី ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ បានប្រកាសត្រឡប់មកប្រទេសកម្ពុជា ជាថ្មីទៀត នៅថ្ងៃទី០៤ ខែ​មករា ឆ្នាំ២០២១ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន បញ្ជាក់ថា ការប្រកាសចូលស្រុករបស់ក្រុមឧទ្ទាម​ក្រៅច្បាប់ វាគ្រាន់ជា​ការ​គោះទឹកបង្អើលត្រីប៉ុណ្ណោះ ហើយលទ្ធភាពចូលស្រុក គឺជាការចូលតាម​អារម្មណ៏។ លោកបន្តថា អ្នកដែលមានលិខិតឆ្លងដែនបរទេស អាចចូលមកកម្ពុជាបាន តែនៅពេលមកដល់ទឹកដី​កម្ពុជា​ហើយ អ្នកដែលបានប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគិតតែអ្នក​មានសញ្ជាតិខ្មែរ។

ចំពោះការដែលលើកឡើងពីការចូលស្រុក ដើម្បីចរចាជាមួយរដ្ឋាភិបាលនោះ លោក សុខ ឥសាន អះអាងថា “ដាច់​ខាតអត់មានកើតឡើងទេ។ រាជរដ្ឋាភិបាលកម្ពុជា​ អត់ទទួលស្គាល់ក្រុម​ឧទ្ទាម​ក្រៅច្បាប់ទេ ហេតុនេះ អត់មាន​ចរចា​ជាមួយក្រុមខុស​ច្បាប់ទេ”។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែល​កំពុងនីរទេស​ខ្លួន​នៅក្រៅប្រទេស​ បានប្រកាសត្រឡប់ចូលមកកម្ពុជា ជាថ្មីទៀតនៅថ្ងៃទី០៤ ខែ​មករា ឆ្នាំ២០២១ខាងមុខ បន្ទាប់ពីគម្រោងទី១ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅមិន​បានសម្រេច។

ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលប្រកាសវិលចូលកម្ពុជាវិញនៅថ្ងៃទី៤ ខែមករា ខាង​មុខ ដឹកនាំដោយលោក​​ស្រី មូរ សុខហួរ ហើយលោកស្រី មូរ សុខហួរ ថា គម្រោងចូលកម្ពុជា​វិញ​នេះ គឺដើម្បីទៅតតាំងក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាង១០០នាក់ពីបទ “ឧបឃាត” បទ “រួមគំនិតក្បត់” និងបទ”ញុះ​ញង់​”​ ប៉ុន្តែ​គម្រោង​វិល​ចូល​កម្ពុជា​លើក​នេះ លោក សម រង្ស៊ី មិនបានចូលរួមទេ។

ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ មិនបានបញ្ជាក់អំពីចំនួននៃថ្នាក់ដឹក​នាំ នៃអតីតគណ​បក្ស​សង្គ្រោះជាតិ ដែលគ្រោងវិលមកកម្ពុជាវិញនោះទេ ប៉ុន្តែលោកស្រីបញ្ជាក់​ថា អ្នកដែលត្រ​ឡប់​ទៅកម្ពុជានោះ មួយចំនួនមកពីសហរដ្ឋ​អាមេរិក និងមួយចំនួនទៀត មកពីប្រទេសបា​រាំង​​ ហើយ​ក្រុម​មួយចំនួនមានសញ្ជាតិពីរ ដូច្នេះពួកគាត់​នឹង​ប្រើលិខិត​ឆ្លងដែនសញ្ជាតិមួយទៀត ដើម្បីធ្វើដំណើរមកកម្ពុជា។

​មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងថា ​អាជ្ញាធរបានត្រៀមខ្លួនរួច​ហើយ ដើម្បីចាប់ខ្លួនពួកគេ​តាម​ដីការបស់តុលាការ ប្រសិនបើពួកគេហ៊ានវិលមកកម្ពុជាវិញមែន៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩១ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services